ស្រីស្អាតរុស្ស៊ីកំពុងដេកត្រាំក្នុងទឹក ស្រាប់តែរអិលទូរស័ព្ទកំពុងសាកភ្លើងចូលក្នុងទឹក ឆក់ស្លាប់

គណនេយ្យករជនជាតិរុស្ស៊ីមួយរូប បានស្លាប់ បន្ទាប់ពីនាងបានជ្រុះទូរស័ព្ទដៃរបស់នាងចូលទៅក្នុងអាងទឹក ខណៈដែលវាកំពុងសាកភ្លើង។

នាង Evgenia Shulyatyeva វ័យ ២៦ឆ្នាំ ត្រូវប្រទះឃើញស្លាប់នៅក្នុងអាងងូតទឹកក្នុងផ្ទះរបស់នាងនៅទីក្រុង Kirovo-Chepetsk ដោយម្តាយរបស់នាងវ័យ ៥៣ឆ្នាំ ដែលបានប្រញាប់ប្រញាល់ទៅកាន់ផ្ទះល្វែងកូនស្រីរបស់គាត់ បន្ទាប់ពីគាត់មិនអាចទាក់ទងទៅកូនស្រីរបស់ខ្លួនបាន។

អ្នកស៊ើបអង្កេតនិយាយថា នាងត្រូវបាន "សម្លាប់ភ្លាមៗ" ដោយឆក់ភ្លើង បន្ទាប់ពីទូរស័ព្ទដៃរបស់នាងបាន "រអិល" ធ្លាក់ចូលទៅក្នុងទឹក ដែលនាងកំពុងដេកត្រាំនៅក្នុងនោះ។

នាង Evgenia គឺជាស្រីរុស្ស៊ីទីប្រាំបីហើយ ដែលគេដឹងថាស្លាប់បន្ទាប់ពីទូរស័ព្ទដៃធ្លាក់ចូលទៅក្នុងអាងងូតទឹកដែលពួកគេដេកត្រាំខ្លួន ទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីរដ្ឋាភិបាលក៏ដោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab