ឃាត់បុរសម្នាក់ពាក់ព័ន្ធករណីលួចគាស់ផ្ទះនៅស្រុកឧដុង្គ

កំពង់ស្ពឺ​ ៖ កម្លាំងប៉ូលិសជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល​ខេត្ត និងប៉ូលិស​ស្រុក​ឧដុង្គ​ បានសហការឃាត់មុខ​សញ្ញាសង្ស័​យម្នាក់កាលពីថ្ងៃទី១៧កញ្ញាឆ្នាំ២០​១៩ វេលា​ម៉ោ​ង២រសៀលតាមដីកាតុលាការពាក់ព័ន្ធករណីលួចគាស់ផ្ទះនៅស្រុកឧដុង្គ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ សឿន សុខឡេង ហៅឡូតូ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធា​នីភ្នំពេញ អនុវត្ត​តាមដីកាបញ្ជាឱ្យចូល​ខ្លួ​ន លេខ៦០២៣ ចុះថ្ងៃទី០៩.០៩​.២០១៩ របស់​លោ​កស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអ​យ្យការ​អមសា​លា​ដំបូងខេត្តកំពង់ស្ពឺ ពីបទ​គាស់ផ្ទះលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី​២៦.០៨.២០១៩ ប្រព្រឹត្តិនៅភូមិដំ​ណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
      
តាមការបញ្ជាក់ពីប៉ូលិសជំនាញ​មុខសញ្ញាខាងលើជាមុខ​សញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន ០៣លើក រួច​ម​ក​ហើយពាក់ព័ន្ធ​ករណីលួច​កន្លង​មក​នៅខេត្ត​មួយចំនួន​ពិសេស​កំពង់ស្ពឺ​តែម្ដង​។យោងតាមចម្លេីយ​បឋម​មុខសញ្ញា​សង្ស័យ​បានទទួល​ស្គាល់​ថាអំពេីគាស់ផ្ទះលួចទ្រព្យគឺពិតជាធ្វេីឡេីង​ដោយផ្ទាល់​មែន​ ​ចំណែកសម្ភារៈនោះខ្លួនបានលក់ចាយអស់ហេីយ​។ ​

បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ត្រូវ​បាន​ការិយាល័យជំនា​ញ​កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យ​ការ​ អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ ចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab