បើបរិយាកាសកាន់តែក្តៅខ្លាំងបន្តទៀត អ្នកវិទ្យាសាស្ត្រអាចនឹងជ្រើសយកវិធីបំផ្ទុះអាចម៍ផ្កាយពង្រាយធូលីដីបាំងពន្លឺព្រះអាទិត្យដើម្បីឱ្យផែនដីត្រជាក់វិញ

ការស្រាវជ្រាវថ្មី ដែលចេញផ្សាយកាលពីថ្ងៃពុធ បានរកឃើញថា ផែនដីធ្លាប់បានធ្លាក់ចូលទៅក្នុងយុគសម័យទឹកកកកាលពី ៤៧០ លានឆ្នាំមុន បន្ទាប់ពីការផ្ទុះបែកអាចម៍ផ្កាយបង្កើតបានជាពពកធូលីដ៏ធំបាំងពន្លឺព្រះអាទិត្យ។ ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងសម្លឹងបង្កើតព្រឹត្តិការណ៍ស្រដៀងគ្នានេះដែលបង្កើតឡើងដោយស្នាដៃមនុស្ស ដើម្បីធ្វើឱ្យអាកាសធាតុនាពេលបច្ចុប្បន្នរបស់យើងចុះត្រជាក់វិញ។

ការស្រាវជ្រាវពីក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Lund University ក្នុងប្រទេសស៊ុយអែត និង សារមន្ទីរ Field Museum ក្នុងទីក្រុងឈីកាហ្គោ បានរកឃើញថា "របកគំហើញមិនរំពឹងទុកនេះ" អាចជាប់ពាក់ព័ន្ធក្នុងការទប់ទល់នឹងកម្តៅផែនដី ប្រសិនបើយើងខកខានមិនបានកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតទេនោះ។

សាស្រ្តាចារ្យភូគព្ភសាស្ត្រលោក Birger Schmitz នៃសាកលវិទ្យាល័យ Lund University ដែលដឹកនាំការសិក្សានេះបាននិយាយថា "លទ្ធផលរបស់យើងបានបង្ហាញជាលើកដំបូងថាធូលីដីបែបនេះបានធ្វើឱ្យផែនដីចុះត្រជាក់យ៉ាងខ្លាំង"។

អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ ក្រុមអ្នកស្រាវជ្រាវបានពិភាក្សាអំពីវិធីសាស្រ្តសិប្បនិម្មិតផ្សេងៗគ្នាដើម្បីធ្វើឱ្យភពផែនដីចុះត្រជាក់ក្នុងករណីមានមហន្តរាយអាកាសធាតុដ៏ធំកើតឡើង។

ឥឡូវនេះពួកគេកំពុងសម្លឹងមើលលទ្ធភាពនៃការដាក់អាចម៍ផ្កាយស្រដៀងនឹងផ្កាយរណបនៅក្នុងគន្លងជុំវិញផែនដីដើម្បីឱ្យវាបញ្ចេញធូលីល្អៗ និងរារាំងផ្នែកខ្លះនៃពន្លឺព្រះអាទិត្យ ដើម្បីឱ្យបរិយាកាសផែនដីចុះត្រជាក់វិញខ្លះ៕ 

adverise with khmeread
tiger
Loading ad ...