ជំងឺប៉ូលីយ៉ូ (Polio) វិលត្រឡប់មកហ្វីលីពីនវិញ គឺ១៩ឆ្នាំ បន្ទាប់ពីប្រទេសនេះប្រកាសថាលែងមានជំងឺនេះ

ហ្វីលីពីនបានរាយការណ៍អំពីករណីជំងឺប៉ូលីយ៉ូលើកដំបូងរបស់ខ្លួន ចាប់តាំងពីប្រទេសនេះត្រូវបានប្រកាសថាលែងមានជំងឺកុមារនេះកាលពី ១៩ ឆ្នាំមុន។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

នាយកដ្ឋានសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា ជំងឺនេះ "កំពុងលេចឡើងជាថ្មី" ជាមួយករណីមួយត្រូវបានបញ្ជាក់ចំពោះក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់មកពី Lanao del Sur នៅលើកោះ Mindanao ភាគខាងត្បូង និង ករណីសង្ស័យមួយទៀតកំពុងរង់ចាំការបញ្ជាក់។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួន "មានការព្រួយបារម្ភខ្លាំងណាស់" ចំពោះការកើតមានឡើងវិញនៃជំងឺនេះនៅក្នុងប្រទេសហ្វីលីពីន។ អង្គការយូនីសេហ្វបានពណ៌នាជំងឺនេះថា "គួរឱ្យបារម្ភយ៉ាងជ្រាលជ្រៅ"។

យោងតាម WHO បានឱ្យដឹងថា យុទ្ធនាការជាសកលដើម្បីលុបបំបាត់ជំងឺប៉ូលីយ៉ូត្រូវបានធ្វើឡើងក្នុងឆ្នាំ ១៩៩៨ ហើយករណីបង្កដោយវីរុសប៉ូលីយ៉ូបានថយចុះជាង ៩៩% ចាប់តាំងពីពេលនោះមកពីចំនួន ៣៥០.០០០ ករណីមកនៅត្រឹម ៣៣ ករណីក្នុងឆ្នាំ ២០១៨។

ទោះយ៉ាងណា ជំងឺនេះនៅតែមាននៅក្នុងប្រទេសប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន ហើយការលេចឡើងនូវវ៉ាក់សាំងថ្មីនៃជំងឺប៉ូលីយ៉ូ បានធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ជំងឺនេះលើពិភពលោក៕

adverise with khmeread
tiger
Loading ad ...