ដំរីនិងឆ្កែពរពោះក្នុងពេលតែមួយ, ១៨ ខែក្រោយមកមេឆ្កែមកអួតមេដំរី មេដំរីតបវិញស្ងាត់ឈឹង

និទានខ្លី ៖ ដំរី និងឆ្កែ ផើមដំណាលគ្នា។ បីខែក្រោយមក ឆ្កែក៏កើតបានកូនតូចៗចំនួន៦ក្បាល។
ប្រាំមួយខែក្រោយមកទៀត ឆ្កែក៏ផើមម្តងទៀត ហើយប្រាំបួនខែក្រោយមកទៀត វាបានកើតកូនជាច្រើនក្បាលបន្ថែមទៀត។ ដំណើរផើមដដែលៗរបស់ឆ្កែនៅតែបន្ត។ នៅខែទី១៨ ឆ្កែក៏បានទៅសួរដំរីថា "តើឯងប្រាកដទេ ថាឯងពិតជាផើមមែននោះ? ព្រោះឯងផើមដំណាលខ្ញុំពីដំបូងឯណោះ ខ្ញុំកើតកូនបីដងហើយ ហើយបានកូនឆ្កែរាប់សិបក្បាល វាបានក្លាយជាឆ្កែធំអស់ហើយ តែឯងនៅតែផើមនៅឡើយ មានបញ្ហាអីទេដឹង?"។

ដំរីតបថា ៖ មានរឿងខ្លះ ខ្ញុំចង់ឱ្យឯងដឹង។ ពោះដែលខ្ញុំកំពុងពរ មិនមែនកូនឆ្កែទេ តែវាជាដំរី។ ពីរឆ្នាំ ខ្ញុំកើតកូនបានតែមួយទេ ហើយពេលកូនខ្ញុំជាន់លើដី ពិភពលោកទាំងមូលដឹងពីសម្រឹបជើងរបស់វា។ ពេលកូនខ្ញុំដើរឆ្លងផ្លូវ មនុស្សគ្រប់គ្នានឹងឈប់ ហើយសម្លឹងមើលដោយក្តីគោរពស្ញប់ស្ញែង វាទាក់ទាញការចាប់អារម្មណ៍ខ្លាំងណាស់។ ដូច្នេះហើយ អ្វីដែលខ្ញុំកំពុងពរក្នុងពោះ គឺ អនុភាពដ៏សម្បើម និង អស្ចារ្យយ៉ាងសម្បើម"។ 

ន័យអប់រំ៖ កុំបាត់បង់ភាពជឿជាក់ ពេលអ្នកឃើញគេជោគជ័យជារឿយៗ ហើយកុំច្រណែននឹងលទ្ធផលរបស់អ្នកដទៃ។
បើអ្នកមិនទទួលជោគជ័យទេ កុំអស់សង្ឃឹម។ ចូរប្រាប់ខ្លួនឯងថា ពេលវេលារបស់ខ្ញុំគង់តែមកដល់ ហើយពេលដែលវាកើតឡើងនៅលើផែនដីនេះ មនុស្សគ្រប់គ្នានឹងស្រែកអបអរដោយក្តីគោរពនិងស្ងើចសរសើរដូចដំរីដែរ៕ ប្រភព ៖ Charles Junior

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...