adverise with khmeread Dnews files 2016 03 vasco da gama shipwreck found 160315 jpg %281%29

ក្រុម​អ្នកស្រាវជ្រាវ​រកឃើញ​សំពៅ​លិច​ក្នុង​សមុទ្រ​របស់លោក Vasco da Gama

​    ​ក្រុម​បុរាណ​វិទូ​បាន​រកឃើញ​សំពៅ​ដែល​លិច​នៅឯ​នាយ​ឆ្នេរសមុទ្រ​ប្រទេស​អូ​ម៉​ង់​។ សំពៅ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការដឹកនាំ​ស្រាវជ្រាវ​របស់​អ្នករុករក​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​នា​សតវត្សរ៍​ទី​១៦ លោក Vasco da Gama អំឡុងពេល​នៃ​ការធ្វើដំណើរ​លើក​ទី​២​របស់លោក​ទៅ​ប្រទេស​ឥណ្ឌា​។​

​    ​ក្រសួង​បេ​តិក​ភ័​ណ្ឌ​និង​វប្បធម៌​របស់​អូ​ម៉​ង់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីតាំង​បំណែក​សំពៅ​លិច​ត្រូវគេ​សម្គាល់ថា​ជា​សំពៅ​របស់លោក Esmeralda ដែល​លិច​នៅ​បាតសមុទ្រ​អូ​ម៉​ង់​។ វា​ជា​ខ្មោច​សំពៅ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​របស់​អឺរ៉ុប​ដែល​គេ​ពុំ​ធ្លាប់​រកឃើញ​ពីមុន​។​

​    ​ខ្មោច​សំពៅ​នេះ​ដំបូង​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ​១៩៩៨ នៅ​ខួប​ទី​៥០០ នៃ​ការរកឃើញ​របស់លោក Vasco da Gama អំពី​ផ្លូវ​សមុទ្រ​ត្រង់​ឆ្ពោះទៅ​ប្រទេស​ឥណ្ឌា​។​

​    ​គេ​ពុំបាន​រកឃើញ​បំណែក​សំពៅ ឬក៏​សំពៅ​ទាំងមូល​នៅ​បាតសមុទ្រ​នោះទេ ប៉ុន្ដែ​អ្នក​បុរាណ​វិទូ​ស្រាវជ្រាវ​រកឃើញ​វត្ថុ​បុរាណ​ច្រើន​ជា​២.៨០០​ដែល​ជួយ​ក្នុងការ​សម្គាល់​ពី​ទីតាំង​លិច​របស់​សំពៅ​នោះ​៕

adverise with khmeread
ប្រភព៖ science

អ្នកនឹងចូលចិត្ត

មតិយោបល់