របាយការណ៍របស់អតីតប្រធានអង្គការ WHO ព្រមានថា ជំងឺឆ្លងរបៀបដូចផ្តាសាយបក្សីអាចរីករាលដាលលើពិភពលោកក្នុងពេលតែ៣៦ម៉ោង និងសម្លាប់មនុស្ស៨០លាននាក់

ក្រុមអ្នកជំនាញព្រមានថា ជំងឺឆ្លងរបៀបដូចផ្តាសាយបក្សីអាចនឹងធ្វើដំណើរជុំវិញពិភពលោកក្នុងរយៈពេលត្រឹមតែ ៣៦ ម៉ោងប៉ុណ្ណោះ ហើយអាចនឹងសម្លាប់មនុស្ស ៨០ លាននាក់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី១៨កញ្ញា។ 

កាលពីមួយសតវត្សរ៍មុនជំងឺផ្ដាសាយបក្សីអេស្ប៉ាញបានរាតត្បាតឆ្លងដល់មនុស្សចំនួន ១ ភាគ ៣ លើពិភពលោកនិងបានសម្លាប់មនុស្ស ៥០ លាននាក់។ របាយការណ៍មួយបានបង្ហាញថា ប្រសិនបើការផ្ទុះឡើងស្រដៀងគ្នានេះកើតឡើងចំពោះមនុស្ស ដែលធ្វើដំណើរឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ ផលប៉ះពាល់អាចកាន់តែអាក្រក់ខ្លាំងជាងកាលពីមុនទៅទៀត។

ក្រុមប្រឹក្សាត្រួតពិនិត្យការត្រៀមខ្លួនជាសកល (GPMB) ដែលជាក្រុមអ្នកជំនាញសុខភាពដឹកនាំដោយអតីតប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Gro Harlem Brundtland បានធ្វើរបាយការណ៍នេះ ដើម្បីព្យាយាមជំរុញមេដឹកនាំពិភពលោកឱ្យធ្វើសកម្មភាព។

ក្រុមនេះបាននិយាយនៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី ១៨ កញ្ញាថា "ការគំរាមកំហែងនៃជំងឺរាតត្បាតរាលដាលពាសពេញពិភពលោកគឺជាការពិត។ ភ្នាក់ងារបង្កជំងឺដែលមានដំណើរវិវឌ្ឍលឿនមានសក្តានុពលក្នុងការសម្លាប់មនុស្សរាប់សិបលាននាក់ រំខានដល់សេដ្ឋកិច្ច និងធ្វើឱ្យសន្តិសុខជាតិអស្ថិរភាព"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...