TACOMAបុកបង្កាន់ដៃស្ពានដាច់កង់មុខក្រឡាប់ផ្ងារកង់ច្រង៉ាងរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ ៖ បុរសម្នាក់និងអ្នករួមដំណើរម្នាក់ បានបើករថយន្តTACOMAមួយគ្រឿងក្នុងស្ថានភាពស្រវឹងបើកបោះពួយយ៉ាងលឿងបានជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងដាច់កង់មុខម្ខាងហោះប្រមាណ២០ម៉ែត្រក្រឡាប់ផ្ងារកង់មួយចំហៀងដេកលេីផ្លូវ បណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល២នាក់ត្រូវបានសាច់ញាតិដឹកតាមរថយន្តផ្ទាល់ខ្លួនទៅសង្គ្រោះភ្លាមៗ។ 

​គ្រោះថ្នាក់ខាងលេីនេះកេីតឡេីង នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃព្រហស្បតិ៍ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ ចំណុចស្ពានអ្នកតាវាំង ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ 

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរសម្នាក់រួមដំណើរដោយបុរសម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកTACOMAពណ៌ទឹកប្រាក់ពាក់ស្លាកលេខត្បូងឃ្មុំ2A-7313ធ្វើដំណើរក្នុងទិសដៅត្បូងទៅជើងក្នុងល្បឿនលឿន​ ។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃ ទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឱ្យបែកមួយចំហៀងរថយន្តដាច់កង់មុខខាងស្តាំ ហោះក្រឡាប់ផ្ងារកង់ច្រង៉ាងមួយចំហៀងនិងបណ្តាលឱ្យរងរបួសធ្ងន់ស្រាល២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះដោយសាច់ញាតិភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ​ រង់ចាំដោះនៅពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab