បង្រ្កាបទីតាំងបញ្ចាំទិញលក់ម៉ូតូនិងទទួលផលចោរកម្មគ្មានច្បាប់ដកហូតម៉ូតូ៥៧គ្រឿង

សៀមរាប ៖ សមត្ថកិច្ចចម្រុះ​ នៅវេលាម៉ោង២រសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩បានសហការចុះបង្រ្កាបទីតាំងបញ្ចាំទិញលក់ម៉ូតូនិងទទួលផលចោរកម្មគ្មានច្បាប់មួយកន្លែងដកហូតម៉ូតូ៥៧គ្រឿងនៅក្រុងសៀមរាប​ ។ 

ប៉ូលិសនិយាយថា​ ដំបូងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយប៉ូលិសខេត្តសៀមរាប  រួមមានប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាលខេត្ត,ប៉ូលិសក្រុង-ប៉ុស្តិ៍,រដ្ឋបាលសង្កាត់សៀមរាប និងប្រជាការពារ  ដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រណ្មទណ្ឌក្រសួងមហាផ្ទៃ, លោកឧត្តមសេនិយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រណ្មទណ្ឌ បានធ្វើការបង្រ្កាបទីតាំងបញ្ចាំនិងទទួលផលចោរកម្មដ៏សកម្មធំ មួយកន្លែងក្នុងក្រុងសៀមរាប។ 

ប៉ូលិសបន្តថា​ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់និង ឆែកឆេរដកហូតម៉ូតូចំនួនប្រមាណ ៦០ គ្រឿង ក្នុងនោះ ៥៥ គ្រឿងមិនមានឯកសារ ហើយមានប្រភេទម៉ូតូកាច់សោ ក និងដាប់លេខ (កែច្នៃលេខម៉ាស៊ីន)មាន១៩ គ្រឿង ,ម៉ូតូមានកាតគ្រីត្រឹមត្រូវ ០២ គ្រឿង។  ម្ចាស់ទីតាំងរកស៊ីយូរឆ្នាំ មកហើយត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាងប្រាប់ថា ម្តាយឈ្មោះ យាយ ហួរ មានកូនប្រុស ឈ្មោះ ហូ ។ 

បច្ចុប្បន្នជនសង្ស័យរួមជាមួយម៉ូតូ៥៧គ្រឿងត្រូវបាននាំយកទៅអធិការដ្ឋានប៉ូលិសក្រុងសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab