ឃាត់យុវជនម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់និរោធ

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍និរោធ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៩កញ្ញាឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីយប់។  

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះភឺន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលេងភ្លេង ស្នាក់នៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។វត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០២កញ្ចប់ថង់តូចនិងម៉ូតូ១គ្រឿង ម៉ាកMSX ពណ៌ក្រហម ស្លាកលេខតាកែវ ១Q-៥៤២៧។

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញខណ្ឌច្បារអំពៅ បានសួរចម្លើយ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab