រថយន្តធំ២គ្រឿងបុកគ្នាស្លាប់ម្នាក់នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្តធំ២គ្រឿងបុកគ្នា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥និង២៥នាទីព្រឹក នៅចំណុចមុខការ៉ាស់សាំងតេលាផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបណ្តាលឱ្យស្លាប់ម្នាក់។ 

ប៉ូលិសនិយាយថា​ ដំបូងរថយន្តសឺមីសណ្តោងរឺម៉ក មួយគ្រឿងម៉ាកFUSO ពណ៌ស ពាកផ្លាកលេខតាកែវ 3A-1400 បើកបរពីទិសខាងជើងទៅត្បូង។ ពេលបេីកមកដល់ចំណុចខាងលើបានបុករថយន្តមួយគ្រឿងទៀតម៉ាកHINO ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម3A-2767 ដែលឈប់ចតលើផ្លូវជាតិ (ខូច)ពីក្រោយ ក្នុងដំណើរស្របទិសគ្នា។ក្នុងហេតុការណ៍នេះ បណ្តាលឱ្យយស្លាប់បុរសម្នាក់មិនទាន់ស្គាល់ឈ្មោះនៅកន្លែងកើតហេតុ និងខូចរថយន្តមួយគ្រឿងធ្ងន់,មួយគ្រឿងស្រាល ។ 

បច្ចុប្បន្នយានយន្តទាំងពីរគ្រឿងត្រូវបានប៉ូលិសរក្សាទុកនៅអធិការដ្ឋានស្រុករលាប្អៀរ ដោះស្រាយនៅពេលក្រោយ​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab