ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀននៅក្រុងបាត់ដំបង

បាត់ដំបង ៖ កម្លាំងប៉ូលិស​ក្រុងបាត់ដំបងដឹកនាំដោយលោក​វរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការក្រុង​​ បានចុះ​បង្រ្កាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុ​ញៀនមួយ​ករណីនៅ​ចំណុចភូមិរំចេក២​ សង្កាត់រតន: ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​​ដោយឃាត់​ខ្លួនជនសង្ស័យបាន​ម្នាក់​ នាយប់ថ្ងៃ​ពុធ​ទី​១៨​​ ខែ​កញ្ញា​ ឆ្នាំ​២០១៩។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ​ សុខ​ សុវ៉ាន់​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ រស់នៅភូមិរំចេក​២សង្កាត់​រតន:​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​។ ដកហូតបាន​វត្ថុតាង​រួម​មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកក​ICE ចំនួន ០១កូនថង់, ទូរស័ព្ទដៃចំនួន០១គ្រឿង, កាបូបខ្មៅចំនួន០១។ 

ជនសង្ស័យត្រូវបាន​ប៉ូលិសរៀបចំឯកសារតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab