adverise with khmeread Ffac5cba 665a 4bab b6b2 3b39ea6547c6

ចោរប្លន់​ម៉ូតូ​បានសម្រេច​ជិះ​មិន​រួច​ទុកចោល​រួច​គេចខ្លួនបាត់​

     ភ្នំពេញ ៖ យុវជន​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​រាំ​ក្លឹប​ត្រូវ​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ប្រដាប់​ដោយ​ដំបង​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​គេចខ្លួន​បាន​បន្តិច​ក៏​ប្លុង​ម៉ូតូ​ចោល​ហើយ​គេចខ្លួនបាត់​តែម្តង។​

     អំពើ​ប្លន់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ​២០១៦ នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​។​

     តាម​សំដី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់​និង​មិត្ត​ភ័ក្តមាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ដោយ​មួយគ្រឿង​ម៉ាក​ស្កូ​ប​ពី​ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FE -0553 ជិះ​គ្នា​២​នាក់​និង​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រឹ​ម​សង ជិះ​គ្នា​២​នាក់​ដែល​ទើបតែ​ចេញពី​រាំលេង​ក្លឹប​នៅ​ម្តុំ​ចោមចៅ បំណង​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​អូរ​ឌឹ​ម​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    ​ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ធ្វើដំណើរ​បញ្ច្រាស់​ទិស​គ្នា​បន្ទាប់ពី​ជិះ​ហួ​សបាន​បន្តិច​ក៏​ត្រឡប់មក​ក្រោយ​វិញ​ហើយ​បាន​ដក​ដំបង​មក​វាយ​ទៅលើ​ក្រុម​គាត់​។ ភ្លាមនោះ​មិត្ត​ភ័​ក្ត​២​នាក់​ដែល​ជិះ​ម៉ូតូ​ឌ្រី​ម នោះ​ក៏បាន​ជិះ​គេចខ្លួន​ដោយ​នៅសល់តែ​រូបគាត់​និង​មិត្ត​ភ័​ក្ត​ម្នាក់ទៀត​ពេលនោះ​ពួកគេ​ភ័យ​ពេក​ទើប​រត់ចោល​ម៉ូតូ​ត្រូវ​ជនសង្ស័យ​ជិះ​គេចខ្លួនបាត់​។​

    ​ ជនរងគ្រោះ​បាន​បន្តថា បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ប្លន់​ម៉ូតូ​ហើយ​គេចខ្លួនបាត់​ពេលនោះ​គាត់​ក៏បាន​ហៅ​មិត្ត​​ភ័​ក្ត​ដែល​ជិះ​ម៉ូតូ​រត់ចោល​ពួកគេ​នោះ​ឱ្យមក​យក​វិញ​។ ខណៈ​ជិះ​ជិត​ដល់ផ្ទះ​ស្រាប់​តែមាន​អ្នក​សារ​ព័​ត៍​មាន​ម្នាក់​បានខ​ល​ប្រាប់ថា​ឃើញ​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង​យកទៅ​ប្លុង​ចោល​នៅ​ជិត​សង្កាត់​សំរោងក្រោម​ទើប​ពួកគេ​ជិះ​ទៅ​មើលឃើញ​ម៉ូតូ​របស់គេ​ដោយ​ជន​ង្ស័​យ​យកទៅ​ប្លុង​ចោល​គុម្ព​ព្រៃ​។​

      ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក​ម៉ូតូ​វិញ​ដោយ​មិនបាន​ដាក់ពាក្យ​បណ្តឹងនៅ​ប៉ុស្តិ៍​ប៉ូលិសនោះទេ​ទើប​ពុំមាន​ឈ្មោះ​ជនរងគ្រោះ  ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់