ឆ្នាំ២០២០ប្រាក់ឈ្នួលកម្មករកាត់ដេរឡើង៨ដុល្លារស្មើនឹង១៩០ដុល្លារក្នុងមួយខែ

ភ្នំពេញ ៖ គណៈកម្មការប្រឹក្សាការងារ(LAC) ដែលរួមមានតំណាងរាជរដ្ឋាភិបាល​ តំណាងសហជីព និងតំណាងនិយោជក បានបើកកិច្ចប្រជុំចុងក្រោយ នាព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៩នេះ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល ក្នុងនោះសន្លឹកឆ្នោតភាគច្រើន បានបោះឆ្នោតជ្រើសរើសយកតួលេខ១៨៧ដុល្លារ ។ បន្ទាប់មកសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់បន្ថែម៣ដុល្លារទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលនៅឆ្នាំ២០២០ កើនឡើង១៩០ដុល្លារ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារចេញផ្សាយបន្ទាប់ពីចប់កិច្ចប្រជុំភ្លាមបានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមា១៩០ដុល្លារនេះ នឹងចាប់ផ្តើមដំឡើង ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ ។សូមរំលឹកថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ២០១៩ មានត្រឹម១៨២ដុល្លារ បើធៀបនឹងឆ្នាំ២០២០ មានការកើនឡើង៨ដុល្លារអាមេរិក ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab