ខ្មាន់កាំភ្លើងបាញ់ស្លាប់ម្នាក់ របួស៥នាក់នៅក្បែរសេតវិមានទាំងយប់

យោងតាមប៉ូលិសក្នុងតំបន់បានឱ្យដឹងថា មនុស្សម្នាក់ត្រូវបានបាញ់ស្លាប់ និង៥នាក់បានរបួស។ 

ប៉ូលិសក្នុងតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សពីរនាក់រងរបួសធ្ងន់ធ្ងរក្នុងចំណោមអ្នករបួសជាច្រើននាក់ទៀត។ លើសពីនេះទៅទៀតដូចដែលបានរាយការណ៍ដោយអ្នកកាសែតអាមេរិកលោក Steve Herman ការវាយប្រហារនេះបានកើតឡើងនៅចម្ងាយតែ ៣,៥ គីឡូម៉ែត្រប៉ុណ្ណោះពីសេតវិមាន។

មិនទាន់មានរបាយការណ៍ណាមួយស្តីពីជនសង្ស័យនៅឡើយទេ។ គេមិនបានបញ្ជាក់ថាតើមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់ទៀតនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកមេបញ្ជាការ Stuart Emerman បាននិយាយថា "អង្គភាពជាច្រើនបានឆ្លើយតបទៅនឹងកន្លែងកើតហេតុ កន្លែងដែលយើងបានរកឃើញមនុស្ស ៦ នាក់ផ្សេងទៀតកំពុងរបួសដោយគ្រាប់កាំភ្លើង។ ម្នាក់ក្នុងចំណោមនោះត្រូវបានប្រកាសស្លាប់។ ជនរងគ្រោះផ្សេងទៀតត្រូវបានដឹកទៅមន្ទីរពេទ្យផ្សេងៗជាមួយរបួសកម្រិតផ្សេងគ្នាចាប់ពីធ្ងន់ធ្ងររហូតដល់មិនធ្ងន់ធ្ងរ"។

សារព័ត៌មាននានារបស់អាមេរិករាយការណ៍ថា ការវាយប្រហារនេះបានកើតឡើងនៅរុក្ខវិថី 1400 Rhode Island Avenue NE នៅម៉ោង ១០:៤២ យប់ថ្ងៃព្រហស្បតិ៍ទី១៩ កញ្ញា ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន។ អ្នករបួសទាំងអស់ត្រូវបានដឹកទៅមន្ទីរពេទ្យអស់ហើយ។ អ្នកបើកបរនិងអ្នកថ្មើរជើងត្រូវបានណែនាំឱ្យចៀសកន្លែងកើតហេតុ ព្រោះផ្លូវដូចរៀបរាប់ខាងលើត្រូវបានបិទ៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab