កសិករឥណ្ឌាត្រូវពស់ពិសចឹក ខឹងពេកចាប់ពស់បានខាំពស់រហូតដល់ងាប់ តែគាត់ក៏ស្លាប់ដូចគ្នាពេលទៅដល់ពេទ្យ ព្រោះគ្មាននរណាជួយព្យាបាល

ឧបទ្ទវហេតុដ៏ចម្លែក និងកម្របំផុតមួយ កសិករចំណាស់ម្នាក់មកពីភូមិ Mahisagar ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា កំពុងធ្វើការនៅលើដីស្រែរបស់គាត់ ពេលដែលគាត់វាយបកទៅលើពស់ពិសមួយក្បាល ដែលបានវាយប្រហារទៅលើគាត់។

លោកតារូបនេះពិតជាមានការខឹងសម្បារយ៉ាងខ្លាំងដោយការវាយប្រហារពីពស់មួយក្បាលនេះ ដែលគាត់ពិតជាចង់សម្លាប់វាយ៉ាងខ្លាំង។

យោងតាមវេបសាយ Indiatimes ចេញផ្សាយកាលពីខែឧសភា លោកតាវ័យ ៧០ឆ្នាំ មានឈ្មោះ Parvat Gala Baria បានចាប់ពស់មួយក្បាលនោះ ហើយបានខាំវាវាយបកទៅវិញនៅក្នុងកំហឹងដ៏ពុះកញ្ជ្រោល។

កូនស្រីប្រសារបស់លោកតារូបនេះបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយថា សាច់ញាតិដទៃទៀត ដែលជាសាក្សីនៃហេតុការណ៍នេះ បានយកពស់មួយក្បាលដុតចោល។ សាច់ញាតិរបស់គាត់បានប្រញាប់ប្រញាល់បញ្ជូនលោកតាទៅកាន់មន្ទីរពេទ្យនៅជិត ជាមួយនឹងខ្មោចពស់ទៅជាមួយ។

ជាអកុសល លោកតា Baria ត្រូវបានគេច្រានចោលការទទួលព្យាបាល។ គាត់ត្រូវបានគេបដិសេធមិនទទួលព្យាបាលពីមន្ទីរពេទ្យចំនួនបី ពីមន្ទីរពេទ្យរដ្ឋាភិបាលមួយកន្លែង មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យស៊ីវិល។ យោងតាមវេបសាយ Indiatimes នេះសបញ្ជាក់ពីប្រព័ន្ធវេជ្ជសាស្រ្តដ៏អន់បំផុតនៅប្រទេសឥណ្ឌា។ ទីបំផុតគាត់បានបាត់បង់ជីវិតដោយសារពស់ពិស៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab