បុគ្គលិកនៅក្រុមហ៊ុន Facebook ម្នាក់លោតពីលើកំពូលអគារការិយាល័យកណ្តាល ទំនងធ្វើអត្តឃាត

បុគ្គលិកក្រុមហ៊ុនបណ្តាញសង្គម Facebook ម្នាក់បានស្លាប់នៅឯការិយាល័យកណ្តាលរបស់ក្រុមហ៊ុនមួយនេះនៅទីក្រុង Silicon Valley នៅក្នុងអ្វីដែលមន្រ្តីប៉ូលិសហៅថាជាការធ្វើអត្តឃាតជាក់ស្តែងមួយ។

អ្នកឈរមើលពោរពេញទៅដោយភាពតក់ស្លុតនៅក្នុងឧទ្យាន្ត Menlo Park រដ្ឋកាលីហ្វ័រញ៉ា បានតេហៅក្រុមសង្គ្រោះបន្ទាន់ ៩១១ នៅអំឡុងម៉ោង ១១និង៣០នាទីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមនុស្សប្រុសពេញវ័យមួយរូបបានហក់ពីលើដំបូលអគារកម្ពស់បួនជាន់។

ក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់ទៅកាន់ការិយាល័យកណ្តាលរបស់ Facebook និងបានផ្តល់ជំនួយបឋម ប៉ុន្តែជនរងគ្រោះត្រូវបានគេប្រកាសថាបានស្លាប់នៅឯកន្លែងកើតហេតុ។

បុគ្គលដែលបានស្លាប់រូបនេះមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណជាសាធារណៈនៅឡើយទេ ព្រោះមិនទាន់មានការជូនដំណឹងអំពីក្រុមគ្រួសារនៅឡើយ។ ប៉ុន្តែ Facebook បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់វេបសាយ DailyMail.com ថាគាត់គឺជាបុគ្គលិករបស់ពួកគេម្នាក់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab