ប្រេងដូងអាចសម្លាប់កោសិកាបង្កជាជំងឺមហារីកពោះវៀនធំបានជាង ៩០ ភាគរយ

ជំងឺមហារីកពោះវៀនធំគឺជាជំងឺមហារីកមួយប្រភេទក្នុងចំណោមជំងឺមហារីកទូទៅដែលអាចកើតមានទាំងចំពោះបុរសនិងស្ត្រី។ ទោះបីជាមានឱសថជាច្រើនអាចជួយទប់ស្កាត់ជំងឺដ៏គួរឱ្យខ្លាចនេះក៏ដោយ ក៏ប៉ុន្តែអាជ្ញាធរសុខាភិបាលនៃប្រទេសជាច្រើននិយាយថាមិនមានការស្រាវជ្រាវគ្រប់គ្រាន់ដើម្បីធានាអំពីការចេញវេជ្ជបញ្ជាឱ្យប្រើការព្យាបាលបែបធម្មជាតិនោះទេ។ នេះគឺជារឿងធម្មតាទេនៅពេលប្រើអាហារសម្រាប់គោលបំណងឱសថ ពីព្រោះឧស្សាហកម្មឱសថជាទូទៅគឺផ្អែកលើវិទ្យាសាស្ត្រស្ទើរតែទាំងអស់ទៅហើយសព្វថ្ងៃនេះ។

នេះមិនមែនមានន័យថាការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិនានាដែលពិនិត្យមើលដោយអ្នកស្រាវជ្រាវគ្នាឯងមិនមានសារៈសំខាន់នោះទេ។ ឧទាហរណ៍ជាក់ស្តែងដ៏អស្ចារ្យមួយគឺ ការសិក្សាថ្មីៗនេះបានបង្ហាញពីរបៀបដែលប្រេងដូងមានសមាសធាតុពិសេសមួយប្រឆាំងនឹងមហារីកពោះវៀនធំដែលសកម្ម។

សមាសធាតុប្រេងដូងប្រហែល ៥០ ភាគរយអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ហើយសមាសធាតុសំខាន់នៃប្រេងដូងត្រូវគេស្គាល់ថា អាស៊ីតឡូរីក (Lauric Acid)។ សមាសធាតុនេះត្រូវគេនិយាយថាជួយកម្ចាត់ចោលនូវកោសិកាដែលបង្កទៅជាមហារីកពោះវៀនធំបានជាង ៩០% ហើយវាអាចកម្ចាត់កោសិកាទាំងនោះបានក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ៕ 


 

adverise with khmeread
tiger
Loading ad ...