វេជ្ជបណ្ឌិតព្រមានហើយ! យកទូរស័ព្ទទៅចុចក្នុងបង្គន់ប្រយ័ត្នកើតឫសដូងបាត

វេជ្ជបណ្ឌិតម្នាក់បានព្រមានថា ការចុចទូរស័ព្ទមិនចេះគិត អាចមិនល្អទេសម្រាប់ទាំងរន្ធគូថនិងភ្នែករបស់អ្នក។ វេជ្ជបណ្ឌិតឈ្មោះ Sarah Jarvis បាននិយាយថា ការយកទូរស័ព្ទដៃទៅចុចក្នុងបង្គន់អាចនាំឱ្យអ្នកកើតជំងឺឫសដូងបាត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី៩កញ្ញា។ 

ដុំពកតូចៗនៅខាងក្នុងឬជុំវិញរន្ធគូថគឺផ្ទុកនូវសរសៃឈាម ដែលងាយនឹងប៉ោងហើមដោយសារសម្ពាធសង្កត់លើវា។ តាមពិតទៅ មិនមែនប្រើទូរស័ព្ទច្រើនបង្កឱ្យកើតឫសដូងបាតទេ តែការចំណាយពេលវេលាយូរពេក អង្គុយលើចានបង្គន់ទេ ដែលបង្កឱ្យកើតឫសដូងបាត។ នេះគឺព្រោះតែសម្ពាធដែលប្រឹងចេញពីពោះវៀនបានសង្កត់លើសរសៃឈាមធំនៅរន្ធគូថ ដោយបណ្តាលឱ្យវាហើម។

វេជ្ជបណ្ឌិត Sarah Jarvis នាយកគ្លីនិក Patient.info នៅទីក្រុងឡុងដ៍ បានប្រាប់កាសែត The Sun ថា "ការទល់លាមកនិងការប្រឹងបត់ជើងធំគឺជាហានិភ័យធំបង្កឱ្យកើតជំងឺឫសដូងបាត។ ការមានគភ៌ ការក្អករ៉ាំរ៉ៃ និងការចាស់ជរាក៏ជាកត្តាមួយដែរ។ ហើយការអង្គុយយូរប្រឹងលើចានបង្គន់គឺរឹតតែឆាប់នាំឱ្យកើតឫសដូងបាត"៕ 


 

adverise with khmeread
tiger
Loading ad ...