តារា YouTube ដែលចូលចិត្តថតធ្វើម្ហូបនៅការិយាល័យ សងសំណងដល់ជនរងគ្រោះ ដែលស្លាប់បន្ទាប់ពីធ្វើត្រាប់តាមនាង

នារីដ៏មានឥទ្ធិពលលើអនឡាញជនជាតិចិនម្នាក់បានយល់ព្រមផ្តល់សំណងទៅគ្រួសារក្មេងស្រីពីររូប បន្ទាប់ពីក្មេងស្រីម្នាក់បានស្លាប់នៅក្នុងអ្វីដែលគ្រួសាររបស់នាងនិយាយថា នាងបានព្យាយាមធ្វើត្រាប់តាមវីដេអូមួយ។

តារាអនឡាញឈ្មោះ Ms Yeah ដែលមានអ្នក Subscribe នៅលើ YouTube ៧លាននាក់ គឺត្រូវបានស្គាល់សម្រាប់វីដេអូធ្វើម្ហូបតាមរបៀបប្លែករបស់នាងនៅក្នុងការិយាល័យកាងារ។

ក្មេងស្រីអាយុ ១៤ និង ១២ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានចម្លងត្រាប់តាមវីដេអូមួយ ដែល Ms Yeah ធ្វើពោតលីងនៅក្នុងកំប៉ុងទឹកក្រូច។ ក្មេងស្រីទាំងពីរបានដុតកម្តៅស្រានៅក្នុងកំប៉ុង ពេលដែលវាបានផ្ទុះ។ 

ក្មេងស្រីអាយុ ១៤ឆ្នាំ កំណត់អត្តសញ្ញាណត្រឹមឈ្មោះ Zhezhe បានស្លាប់ដោយរបួសធ្ងន់ធ្ងរ។ ក្មេងស្រីអាយុ ១២ឆ្នាំ ឈ្មោះ Xiaoyu កំពុងឆ្លងកាត់ការវះកាត់។ នេះបើយោងតាមគ្រួសាររបស់ពួកគេ។

ទោះបីជាបានយល់ព្រមសងសំណងក្តី Ms Yeah បានបដិសេធថា ក្មេងស្រីរងគ្រោះទាំងពីរបានចម្លងតាមវីដេអូរបស់នាង ដោយនិយាយថា ពួកគេបានប៉ុនប៉ងវិធីសាស្រ្តផ្សេង ហើយវីដេអូរបស់នាងគឺមិនមែនមានន័យថាជាការណែនាំទេ។

តំណាងរបស់ Ms Yeah បានជួបក្រុមគ្រួសារក្មេងស្រីរងគ្រោះទាំងពីរ ហើយបានយល់ព្រមបង់សំណងដែលត្រូវបានលាក់បាំងជិត។ Ms Yeah នឹងរ៉ាប់រងលើថ្លៃចំណាយមន្ទីរពេទ្យរបស់ក្មេងអាយុ ១២ ឆ្នាំ ទោះបីជាគេមិនទាន់ច្បាស់ថាតើនឹងមានសំណងបន្ថែមទៀតឬយ៉ាងណាក៏ដោយ។

តារាអនឡាញដ៏លេចធ្លោដែលចាប់ផ្តើមល្បីល្បាញខ្លាំងនៅក្នុងឆ្នាំ២០១៧រូបនេះ គឺត្រូវបានគេស្គាល់សម្រាប់វីដេអូ ដែលនាងធ្វើអាហារយ៉ាងល្អិតល្អន់នៅឯកន្លែងការងារដោយប្រើប្រាស់សម្ភារៈផ្សេងៗដែលនាងរកឃើញនៅក្នុងការិយាកាងាររបស់នាង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab