ដល់ក! ឪពុកម្តាយក្រក្សត់ពេក យកកាហ្វេបំបៅឱ្យកូនតូចមួយថ្ងៃ ៣ ដប

ក្មេងស្រីម្នាក់ ដែលឪពុកម្ដាយមិនមានលទ្ធភាពទិញទឹកដោះគោឱ្យបៅ បានដាំកាហ្វេខ្មៅជំនួសទឹកដោះគោឱ្យបៅស្ទើរតែកន្លះជីវិតរបស់នាងទៅហើយ។

Hadijah Haura ទើបតែអាយុ ១៤ ខែ បានបៅកាហ្វេបីដបឆុងលាយជាមួយនឹងស្ករសប្រហែល ១,៥ លីត្ររៀងរាល់ថ្ងៃ។

កាហ្វេម៉ាក Kopi Tubruk របស់ឥណ្ឌូនេស៊ី គឺផលិតឡើងដោយឆុងជាមួយនឹងទឹកក្ដៅជាមួយនឹងស្ករ ជាលទ្ធផលវាក្លាយជាភេសជ្ជៈខាប់ដូចកាហ្វេ Turkish ដែរ។

ឪពុកម្ដាយរបស់ក្មេងស្រីមកពីភូមិ Tonro Lima ភាគខាងលិចខេត្ត Sulawesi ប្រទេសឥណ្ឌូនេស៊ី គឺគ្មានលទ្ធភាពទាល់តែសោះដើម្បីផ្គត់ផ្គង់ការចិញ្ចឹមដោយត្រឹមត្រូវ។

ប្រពន្ធឈ្មោះ Anita និងប្ដី Sarifuddin ធ្វើការនៅចម្ការដូងមួយកន្លែង ដោយរកប្រាក់ចំណូលបានត្រឹមតែ ២ ម៉ឺនរូពី (ស្មើនឹង ១,៤២ ដុល្លារ) ក្នុងមួយថ្ងៃប៉ុណ្ណោះ ហើយត្រូវចំណាយប្រាក់លើការរស់នៅច្រើនជាងចំណូលទៅទៀត។

ក្មេងតូចនោះបានផឹកកាហ្វេតាំងពីអាយុ ៦​ ខែមកម្ល៉េះ ហើយឪពុកម្ដាយរបស់នាងគ្មានជម្រើសអ្វីក្រៅពីនេះទេ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab