ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកកៀរម៉ូតូមួយគ្រឿងបណ្ដាលឱ្យបុរសម្នាក់ក្នុងចំណោម២នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ហើយម៉ូតូត្រូវកុងតឺន័រកិនពីលើខ្ទេច។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦ ត្រង់ចំណុចមុខក្លឹបកីឡា ឆាមពានស្ពតក្លឹប តាមបណ្ដោយផ្លូវណតប្រ៊ីជ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
រថយន្តបង្កជាប្រភេទរថយន្តកុងតឺន័រក្បាលពណ៌ទឹកប្រាក់និងមានទូពណ៌ខៀវជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត អូលែរហើយមានស្លាកលេខខាងមុខលេខ ព្រះសីហនុ 3A-1212 ហើយខាងក្រោយខុសពីខាងមុខគឺ ព្រះសីហនុ 4A-0843 ជិះគ្នាពីរនាក់ប្ដីប្រពន្ធមិនស្គាល់ឈ្មោះ។
កុងតឺន័រនេះបើកបរក្នុងទិសដៅពីជើងទៅត្បូង រីឯម៉ូតូរងគ្រោះម៉ាក វីវា ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-5874 បើកបរក្នុងទិសដៅពីជើងទៅត្បូងស្របទិសជាមួយរថយន្ត ហើយជិះគ្នាពីរនាក់បណ្តាលឱ្យជនរងគ្រោះម្នាក់ដែលរងរបួសស្រាលនិងមនាក់ទៀតរបួសធ្ងន់។
បុរសនោះបានឱ្យដឹងថា ដំបូងរូបគាត់ទាំងពីរនាក់ទើបតែមកពីលេងផ្ទះមិត្តភក្ដិនៅស្ទឹងមានជ័យហើយបម្រុងធ្វើដំណើត្រឡប់ទៅផ្ទះវិញតាមផ្លូវខាងលើ។ ពេលគាត់កំពុងធ្វើដំណើរពេលផ្លូវកំពុងតែចង្អៀតហើយគាត់បានជិះទន្ទឹមនិងរថយន្តនៅខាងស្ដាំ។ ពេលគាត់កំពុងបើកយឺតៗជាមួយរថយន្តដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតមកខាងស្ដាំបន្តិចក៏បណ្ដាលឱ្យប៉ះដៃចង្កូតម៉ូតូដួលហើយចូលក្រោមរថយន្តបណ្ដាលឱ្យម្ចាស់ម៉ូតូម្នាក់រងរបួសបែកប្រអប់ជើងខាងឆ្វេងហើយម្នាក់ទៀតរងរបួសស្រាលរលាត់ជើងបន្តិចតែប៉ុណ្ណោះ។
ភ្លាមៗនោះមានអ្នកដំណើរឆ្លងកាត់កន្លែងកើតហេតុបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមកយកជនរងគ្រោះម្នាក់ទៅកាន់គ្លីនិកឯកជនតែដោយសារតែសភាពអ្នករបួសធ្ងន់ធ្ងរពេកទើបបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។
ឯម្នាក់ទៀតរងរបួសស្រាល ក្រោយពេលកើតហេតុខាងប្រពន្ធតៃកុងរថយន្តបានចុះមកពីលើរថយន្តហើយបានបន្លំធ្វើជាទម្លាក់កំហុសទៅខាងម៉ូតូដែលឈរមើលថាមកពីម៉ូតូនោះប៉ះគ្នាទើបបានខ្ទាតមកចូលរថយន្តរបស់គាត់តែការពិតគឺរថយន្តបស់គាត់បានបើករេមកកៀម៉ូតូចូលក្នុងរថយន្តទៅវិញទេ។
ក្រោយពេលកើតហតុខាងប្រពន្ធតៃកុងរថយន្តបង្កបានឱ្យប្ដីរបស់គាត់រត់គេចខ្លួនបាត់ទៅបន្សល់ទុកតែប្រពន្ធនិងរថយន្តនៅនិងកន្លែងតែប៉ុនោះ។
ដោយសារការចរចាគ្នាមិនត្រូវ ក៍បានប្រគល់រថយន្តនិងម៉ូតូទៅឱ្យខាងប៉ូលិសចរាចរណ៍រាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕
