ឡានរដ្ឋបុកដាច់បង្គោលភ្លើងនិងសួនច្បាររដ្ឋ ដោយសារអ្នកបើកបរសង្ស័យស្រវឹង

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនដូចហោះ ជ្រុលបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវដាច់ត្រឹម កាលពីវេលាម៉ោង១១យប់ ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ 6A ត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ សង្ស័យស្រវឹងបើករថយន្តម៉ាក Ford Ranger ពាក់ស្លាកលេខ រដ្ឋ13- 2-9090។ រថយន្តបែកកង់ខ្ទេចផ្នែកខាងមុខទៅមុខលេងរួច។ ឯសួនច្បាររងការខូចខាតជាច្រើន និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម។ 

ប្រភពព័ត៌មានបន្តថា ដំបូងគេឃើញរថយន្តបង្កបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ។ ខណៈ មកដល់ចំណុចកើតហេតុ ក៏បានបុកឡើងខឿនសួនច្បារបង្កហេតុបែបនេះតែម្ដង។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16