ឃាត់បុរសម្នាក់ពីបទប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ នៅសង្កាត់ស្ទឹងមានជ័យទី៣

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ នៅចំណុចផ្ទះលេខ២០ ផ្លូវវេងស្រេង ​​ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១ និង០៥នាទីរសៀល។  

ប៉ូលិសនិយាយថា​  ជនសង្ស័យឈ្មោះ នី រ៉ាឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និង មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ​​វត្ថុតាងចាប់យក ដែកលួសសរសៃចំនួន០១កំណាត់។ ចំណែកជនរងគ្រោះឈ្មោះ ស៊ឹង ចាន់ថា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២០ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរមន្រ្តីក្រសួងព្រះបរមរាជវាំង។
​​
​បច្ចុប្បន្នជនសង្ស័យឈ្មោះ នី រ៉ាឌី ឃាត់ខ្លួននៅអធិការដ្ឋាន​ប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab