ម៉ូតូ២គ្រឿងបើកបុកគ្នាពេញទំហឹងរងរបួសធ្ងន់ធ្ងរ៤នាក់នៅខណ្ឌដង្កោ

ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូត្រង់ចំណុចលើផ្លូវលេខ២០A ស្ថិតភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យមនុស្សប្រុស២នាក់ និងស្រី២នាក់រងរបួសធ្ងន់សម្រាកព្យាបាលនៅពហុព្យាបាលសួគ៌ា​ កាលពីថ្ងៃសុក្រទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង៥ និង៤០នាទីល្ងាច។ 

ប៉ូលិសនិយាយថា​ ភាគីទី១-ម៉ូតូម៉ាក HONDA CT100 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AI-9915 បើកបរដោយឈ្មោះ អូន ប៉ូឡូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រងរបួសធ្ងន់សម្រាកនៅពេទ្យសួគ៌ា។

ចំណែកភាគីទី២-ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CN.7435 បើកបរដោយឈ្មោះ ប៉ុន ស៊ីផាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសធ្ងន់, រួមដំណើរដោយឈ្មោះ ជាង ចន្ធី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រងរបួសធ្ងន់និងអ្នករួមដំណើរឈ្មោះ ឆាង គន្ធា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទាំង៣នាក់រងរបួសធ្ងន់សម្រាកព្យាបាលនៅពេទ្យសួគ៌ា។

ប៉ូលិសបន្តថា​ ដំបូងម៉ូតូទាំងពីបើកបរបញ្រ្ជាស់ទិសគ្នាម៉ូតូសង់កូរ៉េបើកពីលិចទៅកើតនិងម៉ូតូសង់C125បើកពីកើតទៅលិច។ ពេលមកដល់ចំណុចកើតហេតុម៉ូតូសង់ C125 បានឡើងវ៉ាក៏បានបុកម៉ូតូសង់កូរ៉េ ដែលមកបញ្រ្ជាស់ទិសពេញមួយទំហឹង បណ្តាលឱ្យបោកដួលតែម្តង។ មូលហេតុមកពីម៉ូតូសង់ C125 ឡើងវ៉ាខ្វះការប្រុងប្រយ័ត្ន។ សម្ភារៈខូចខាតម៉ូតូទាំងពីខូចខាតធ្ងន់។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិស ខណ្ឌដង្កោដោះស្រាយពេលក្រោយ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16