ជេរដៀលប៉េអឹម និងប៉ូលិសតាម Facebook ហើយបន្លំស្លៀកពាក់ប៉េអឹម ត្រូវបានចាប់ខ្លួន

ព្រះសីហនុ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន កាលល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ​ បន្ទាប់ពីជនសង្ស័យរូបនេះ បានបញ្ចេញមតិជេរ ប្រមាថស្ថាប័នប៉េអឹម និងប៉ូលិសលើបណ្ដាញសង្គម Facebook។ 

មន្ត្រីអាវុហត្ថនិយាយថា យោងតាមអាខោនឈ្មោះ សម្បត្តិ ប៉ាសុមាលី ថា «អាវុធហត្ថ គឺខ្លាំងជាងពួកអាប៉ូលិសចាំតែទារលុយខុសរបៀបអញ្ចឹងបើធ្វើការវិញមិនទាន់ចិត្តទេ កងរាជអាវុធហត្ថលើផ្ទៃប្រទេសខ្លាំង» ហើយជនសង្ស័យក៏ជាប់ពាក់ព័ន្ធ បន្លំប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថផងដែរ។ 

លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានថ្លែងថា ជនសង្ស័យឈ្មោះ គង់ សម្បត្តិ ភេទប្រុស មានទីលំនៅ បច្ចុប្បន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរមិនពិតប្រាកដ ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab