រថយន្ដបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់រងរបួសនៅក្រុងច្បារមន

កំពង់ស្ពឺ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកម៉ូតូកើតឡើងនៅថ្ងៃសៅរ៍ ទី២១កញ្ញាឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី នៅលើផ្លូវលេខ៤ គ.ម៤៩-៥០  ត្រង់ចំណុចភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់រងរបួស​ ។ 

ប៉ូលិសនិយាយថា​ ភាគីរថយន្តមួយគ្រឿងម៉ាកNissanពាក់ផ្លាកលេខចង្កូតស្តាំ KPS-0048 អ្នកបើកបរ បានចុះរត់គេចខ្លួនបាត់និងមិនស្គាល់អសយដ្ឋានបើកបរពីទិសខាងលិចទៅកើត។ លុះទៅដល់ត្រង់ចំណុចដូចខាងលើ បានទៅបុកជាមួយម៉ូតូម៉ាកហុងដាC125 ស៊េរី2019 ផ្លាកលេខ កំពង់ធំ 1L-8234 ជិះគ្នា២នាក់ អ្នកបើកបរឈ្មោះ គៀត គួង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរសាលាឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់) អ្នកជិះជាមួយឈ្មោះ ជុន ថៃ ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសស្រាល) ។ 

សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងបានប្រគល់ជូនទៅការិយាល័យចរាចរណ៍ខេត្តរក្សាទុកដើម្បីចាត់ការតាមនីតីវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab