យើងទាំងគ្នាច្បាស់ជាចូលចិត្តការស៊ុតបញ្ចូលទីពីចម្ងាយ ជាពិសេសគ្រាប់បាល់កោងឬក៏ការទាត់បាល់ Free Kick ដ៏អស្ចារ្យ ប៉ុន្តែគ្មានអ្វីបំបាក់ការស៊ុតដែលពឹងផ្អើកទៅលើកម្លាំងនោះទេ។
កីឡាករ Miroljub Kostic របស់ក្រុម Borac បានស៊ុតគ្រាប់បាល់មួយជើងនេះពិតជាអស្ចារ្យខ្លាំងណាស់ ដែលវាធ្វើដំណើរលឿនដូចរន្ទះឈ្ពោះទៅរកបង្គោលទីខាងស្តាំដៃអ្នកចាំទីតែម្តង ប៉ុន្តែគួរឱ្យសោកស្តាយក្រុមរបស់គាត់បានចាញ់ក្រុម Javor ២-១ ក្នុងការប្រកួតខាប់របស់ប្រទេសសែប៊ីកាលពីថ្ងៃទី ១៦ ខែនេះ។
តើគ្រាប់បាល់របស់កីឡាករ Miroljub Kostic គួរតែស្ថិតក្នុងការប្រជែងយកពានរង្វាន់ Puskas Award បានដែរអត់?៕
