ប៉ូលិសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ដោយបើកម៉ូតូបុករថយន្តដែលកំពុងបត់ខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញ ៖​ មន្ត្រីប៉ូលិសម្នាក់នៃនាយកដ្ឋាននគរបាលការពារបានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត កាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនហាង លក់រថយន្តMerceodes តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ ជឹម រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីប៉ូលិស នៅនាយកដ្ឋាននគរបាលការពារ ប្រចាំការនៅស្ថានទូតឥណ្ឌា ។ បច្ចុប្បន្នស្នាក់នៅភូមិអន្លង់គងចាស់ សង្កាត់ ព្រៃស ខណ្ឌដង្កោ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-7710 ។ ឯរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5883 តៃកុងរត់បាត់។ 

ប្រភពព័ត៌មានបន្តថា ដំបូងគេឃើញ រថយន្តបានបើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងមកជើង ។ ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវមកខាងឆ្វេង បំណងចតរថយន្តក្នុងដីឡូត៍ តែគាប់ជួន ក៏ត្រូវម៉ូតូជនរងគ្រោះដែលកំពុងបើកបរទិសដៅពីជើងមកត្បូងជ្រុលបុកតែម្ដង ព្រោះអកហ្សឺរថយន្តបត់ខ្វះការប្រុងប្រយ័ត្នមិនមេីលផ្លូវអាទិភាព ឯខាងម៉ូតូក៏មានល្បឿនលឿន ។ 

ក្រោយមកសមត្ថកិច្ចវាស់វែងយក រថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ រីឯសពជនរងគ្រោះត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab