ពីព្រលប់ត្អូញត្អែរប្រាប់គេថា​ «អត់មានអ្នកណាគិតគូរពីខ្លួន »ព្រឹកឡើងឃើញចងកស្លាប់

ភ្នំពេញ​ ៖​ បុរសជាកម្មករសំណង់ម្នាក់បានធ្វើសកម្មភាពចងកសម្លាប់ខ្លួន​ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹកនេះ នៅចំណុចក្នុងដីឡូត៍ស្រះទឹកជាប់របងបុរីពិភពថ្មីទី២ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា​ សពឈ្មោះតន សុភាព ហៅអាច្រូច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកំណើតនៅភូមិគីរីអណ្តែត ឃុំទ្រា ស្រុកតាំងគោក ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់បុរីពិភពថ្មីទី២។ប៉ូលិសបានបូមយកទឹកនោមចេញពីក្នុងខ្លួនសាកសពទៅធ្វើការវិភាគ ជាលទ្ធផលរកឃើញមានផ្ទុកសារធាតុញៀនមេតំហ្វេតាមីន ។

តាមការបំភ្លឺពីឈ្មោះ ឈន ដន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅស្រុកមេមុត ខេត្តកំពង់ចាម ស្នាក់នៅការដ្ឋានសំណង់បុរីពិភពថ្មីទី២ បានឱ្យប៉ូលិសដឹងថា ជនរងគ្រោះត្រូវជាបងប្អូនខាងប្រពន្ធខ្លួន ហើយបានមកធ្វើការជាមួយខ្លួនជាកម្មករសំណង់នៅបុរីពិភពថ្មីទី២ កាលពីខែកក្កដា ឆ្នាំ២០១៩ ។ 

លុះដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះអត់ទៅធ្វើការទេ រហូតដល់ម៉ោង៤និង៣០នាទីល្ងាច ថ្ងៃដដែល ខ្លួនក៏មករកជនរងគ្រោះឃើញអង្គុយលើអង្រឹងខ្លួនក៏សួរថា «ឯងមានរឿងអី?» វាអត់និយាយទេ រហូតដល់ម៉ោង៧យប់ ខ្លួននិងមេការក៏មកមើលជនរងគ្រោះម្តងទៀត ឃើញវាអង្គុយយំដោយនិយាយថា «អត់មានអ្នកណាគិតពីវាទេ វានឹកផ្ទះណាស់!» ខ្លួនក៏លួងលោមវាយកទៅស្រោចទឹករួចក៏នាំគ្នាហូបបាយដេកទៅ។ដល់ម៉ោងដឹងកើតហេតុខាងលើអ្នករស់នៅផ្ទះខាងក្រោយបានស្រែកប្រាប់ថា ជនរងគ្រោះចង កខ្លួនក៏ស្ទុះទៅមើលទើបដឹងថាជនរងគ្រោះចង កស្លាប់មែន។

តាមការសន្និដ្ឋានរបស់កម្លាំងផ្នែកពិនិត្យនិងវិភាគកន្លែងហេតុខណ្ឌដង្កោនគឺ ស្លាប់ដោយចង កដោយធ្វើអត្តឃាត។ សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab