លោក Pep Guardiola បានគាំទ្រលោក Mikel Arteta ដើម្បីស្នងតំណែងលោកនៅក្លឹប Man City

        បន្ទាប់ពីត្រូវ​បាន​តំឡើង​តួនាទី​ជា​ជំនួយ​ការ​របស់​លោក Pep Guardiola កាលពី​ឆ្នាំ​មុន​មក លោក Mikel Arteta ​មាន​ចំណែក​យ៉ាងសំខាន់​​ក្នុង​ការជួយ​ក្រុម​ស៊ីធី​លើកពាន​៥​ក្នុង​ពីរ​ដូវកាល​មកនេះ។

        លោក Arteta ក៏ត្រូវ​បាន​គេផ្គូផ្គង​ចូលជំនួស​លោក Arsene Wenger នៅក្លឹប Arsenal ផងដែរ​កាលពីឆ្នាំ​២០១៨ តែលោក​បាន​ច្រាន​ចោល​។ សមាជិក​នៃ​ថ្នាក់ដឹកនាំ​របស់​ក្លឹប Man City ជឿថា Arteta អាចនឹង​ក្លាយ​ជា​គ្រូបង្វឹក​របស់​ក្លឹបMan City នាពេល​អនាគត​ ហើយ​លោក Guardiola ក៏បានយល់ស្របនឹងការលើកឡើងនេះផងដែរ។

        លោក Guardiola បាន​និយាយថា “​ខ្ញុំប្រាកដក្នុង​ចិត្ត។ គាត់ត្រៀម​ខ្លួន​ធ្វើជា​អ្នក​ចាត់ការ​ ហើយ​នឹង​ទទួល​បាន​ជោគជ័យនាពេល​អនាគត។ គាត់នៅក្មេង​។ ជា​អ្នក​ចាត់ការវ័យ​ក្មេង​ ប៉ុន្តែ​មាន​បទពិសោធ​ក្នុង​ការ​គ្រប់គ្រងកីឡាករ​ល្បីៗ ហើយ​រឿងនេះនឹងកើត​ឡើង​នាពេល​ឆាប់ៗ”។

        អតីត​ខ្សែបម្រើ​ក្លឹប Everton រូបនេះត្រូវ​បាន​គេចាត់ទុកជា​គ្រូបង្វឹក​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​គ្រូបង្វឹក​ឆ្នើមដែល​កំពុង​មាន​ឈ្មោះល្បីល្បាញ​ ហើយ​ថ្មីៗនេះ​លោក​ Arteta បាន​បង្ហើបប្រាប់​ថា បានបដិសេធ​ការងារជាមួយ​ក្លឹប Newcastle កាលពីរដូវក្តៅ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab