លោក Mauricio Pochettino មិនប្រាកដថា តើក្រុមបច្ចុប្បន្នរបស់លោកគឺជាក្រុមល្អបំផុតឬយ៉ាងណា

        ក្រុម Tottenham ចំណាយ​ប្រាក់ជាង១០០​លានផោន​លើ​កីឡាករ​ចំណូល​ថ្មីនៅរដូវកាល​នេះ ប៉ុន្តែ​លោក Mauricio Pochettino នៅ​មិន​ទាន់​ប្រាកដថា តើ​លោកមាន​ក្រុម​ល្អបំផុតនៅ​រដូវកាល​នេះឬយ៉ាងណា​។

បន្ទាប់ពី​ចំណាយពេល​ពីរ​រដូវកាល​ទិញដូរ​ដោយ​មិនបាននាំយក​កីឡាករ​ថ្មីណាម្នាក់សោះ​ ក្លឹប Spurs បាន​ចំណាយ​ប្រាក់​ច្រើន​ដល់​៦៥​លានផោន​លើ​ខ្សែបម្រើ​ Tanguy Ndombele ។

        ក្លឹប Spurs បាន​នាំយក​កីឡាករ Giovani Lo Celso ក្នុង​កិច្ច​សន្យា​ខ្ចីជើង  Jack Clarke នាំចូល​ក្នុងតម្លៃ​១១,៥លានផោន និង​ Ryan Sessegnon ក្នុងតម្លៃ​២៥លាន​ផោន​ ស្របពេល​រក្សា​ទុក​កីឡាករ Christian Eriksen, Danny Rose និង Toby Alderweireld ។

        លោក Pochettino បាន​អះអាងថា “​យើង​នឹង​ឃើញនៅពេលបញ្ចប់រដូវកាល​។ នៅពេលនេះ ខ្ញុំ​មិន​ជឿថា នេះគឺជាក្រុម​ល្អបំផុតនោះទេ។ ប៉ុន្តែ​ខ្ញុំគិត​ថា ប្រសិនបើ​យើង​មើលតែលើលទ្ធផល​... វាងាយ​នឹងនិយាយថា ក្រុម​ល្អគឺជា​ក្រុម​រដូវកាល​មុន​ ពីព្រោះ​យើង​បានឈាន​ដល់វគ្គ​ផ្តាច់ព្រ័ត្រ​ CL”។

        លោក Pochettino ក៏ត្អូញត្អែរផងដែរ ហើយថា ក្លឹបនៅក្របខណ្ឌ PL ​ងាយ​រងគ្រោះ​ ដោយសារតែរដូវកាល​ទិញដូរនៅ​អង់គ្លេស​​បិទទ្វារមុនទីផ្សារទិញដូរ​កីឡាករ​នៅ​តំបន់អឺរ៉ុប​ផ្សេងទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab