ប៉ូលិសកំពុងតាមចាប់ខ្លួនបុរសម្នាក់នៅរដ្ឋតិចសាសពីបទលែងលះប្រពន្ធដោយមិនឱ្យនាងដឹង

បុរសមកពីរដ្ឋតិចសាសមួយរូប ត្រូវបានប៉ូលិសតាមចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋមិនធ្លាប់ឃើញពីមុនមក ដោយគាត់បានដាក់ពាក្យប្តឹងលែងលះប្រពន្ធរបស់គាត់ដោយជោគជ័យ ដោយមិនឱ្យនាងដឹងសូម្បីបន្តិច។

លោក Paul Nixon វ័យ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឆបោកធ្ងន់ធ្ងរ បន្ទាប់ពីអាជ្ញាធររកឃើញឯកសារលែងលះក្លែងក្លាយរបស់គាត់។ នេះបើយោងតាមវេបសាយ Houston Chronicle។

លោក Nixon ជាក់ស្តែងបានដាក់ឯកសារលែងលះនៅថ្ងៃទី១៥ ខែកុម្ភៈ ជាថ្ងៃបន្ទាប់ពីទិវាក្តីស្រឡាញ់។ បន្ទាប់មកចៅក្រមមួយរូបបានចុះហត្ថលេខាទៅលើឯកសារលែងលះនោះនៅក្នុងខែមេសា ដោយរំលាយអាពាហ៍ពិពាហ៍របស់គាត់ដោយស្របច្បាប់។

នៅក្នុងខែឧសភា ប្រពន្ធរបស់លោក​ Nixon បានរកឃើញឯកសាលែងលះសម្ងាត់នេះ និងបានតេទៅមន្រ្តីប៉ូលិស។ អាជ្ញាធរបានស៊ើបអង្កេតពីស្ថានភាពនេះ ដោយរកឃើញថា បុរសវ័យ ៥១ឆ្នាំរូបនេះ បានក្លែងបន្លំហត្ថលេខាប្រពន្ធរបស់គាត់ ហើយថែមទាំងបានក្លែងបន្លំការយល់ព្រមរបស់សារការីលើឯកសារនេះទៀតផង។

ប៉ូលិសបានដាក់ញត្តិមួយដើម្បីរំសាយពាក្យបណ្តឹងលែងលះក្លែងក្លាយនេះនៅប៉ុន្មានសប្តាហ៍បន្ទាប់ ដែលចាំបាច់តម្រូវឱ្យចំណងអាពាហ៍ពិពាហ៍របស់លោក Nixon ជាមួយនឹងប្រពន្ធរបស់គាត់ដូចដើមវិញ។ ពួកគេបានប្រកាសកាលពីដើមសប្តាហ៍នេះថា គាត់ចង់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនេះ។

ប្រពន្ធរបស់លោក Nixon បាននិយាយថា ប្តីរបស់ខ្លួនបានដាក់ពាក្យបណ្តឹង និងបញ្ចប់ជោគជ័យទៅលើនិតិវិធីនេះទាំងស្រុងដោយនាងមិនបានដឹង ឬយល់ព្រមទេ ហើយដូច្នេះតុលាការបានចេញសេចក្តីសម្រេចរួចរាល់ និង ចេញលិខិតលែងលះជាផ្លូវការរួចហើយដែរ។

លោក Nixon បច្ចុប្បន្នប្រឈមមុខជាប់គុក ១០ឆ្នាំ ប្រសិនបើរកឃើញទោសកំហុស និងត្រូវផ្តន្ទាទោស។ ទាក់ទងនឹងអាពាហ៍ពិពាហ៍របស់គាត់ ពុំទាន់មានបណ្តឹងលែងលះថ្មីណាមួយត្រូវបានដាក់ទៅតុលាការនៅឡើយទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab