រថយន្តដឹកទំនិញប៉ះជាមួយរថយន្តស៊េរីទំនើបតម្លៃប្រហែល១លានដុល្លារកន្លះ,គាំងនិយាយលេងចេញទាំងសងខាង

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកទំនិញ និងររថយន្តទំនើបដែលមានតម្លៃប្រហែល១លានដុល្លារកន្លះ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូល គួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឱ្យម្ចាស់រថយន្តទាំង២គាំងនិយាយលេងចេញ។ 

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តម្ខាងម៉ាក ម៉ាកហុីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7593 ដឹកទំនិញ និងរថយន្តម្ខាងទៀត ជារថយន្តសេរីទំនេីប McLaren 720s តម្លៃប្រហែល១លានដុល្លារកន្លះ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 2AW-0720 ដែលគេស្គាល់ថា ជារថយន្តរបស់ឧកញ៉ាម្នាក់ ថៅកែលក់រថយន្ត ។ 

តាមប្រភពបន្តថា រថយន្តទំនើប បើកតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង បត់តាមរង្វង់មូល ស្របពេលនោះស្រាប់តែរថយន្តដឹកទំនិញ បើកពីលិច មកជ្រុលមកបុកកៀរ រថយន្តសេរីទំនើបខាងឆ្វេង ផ្នែកខាងក្រោយ បណ្តាលឲ្យរងខូចខាតកំពិត ។

ក្រោយកើតហេតុ ម្ចាស់សងខាង និយាយលែងចេញ មានតែប្រគល់ឱ្យសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុង ហើយដំណោះស្រាយយ៉ាងណានោះ ក៏មិនទាន់ដឹងនៅឡើយទេ ៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab