ប៉ូលិសប៉ារីសប្រើឧស្ម័នបង្ហូរទឹកភ្នែកបំបែកការវិលត្រឡប់មកវិញរបស់បាតុករអាវកាក់ពណ៌លឿង ដែលសន្យាត្រឡប់មកវិញទ្រង់ទ្រាយធំ ខណៈប៉ូលិសជាង៧.០០០ នាក់ចាំស្វាគមន៍

ប៉ូលិសនៅទីក្រុងប៉ារីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីហ្វូងមនុស្សបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅតាមដងផ្លូវ នៅមុនរសៀលដ៏មមាញឹកនៃព្រឹត្តិការណ៍នានានិងការតវ៉ានានានៅក្នុងរដ្ឋធានីរបស់បារាំងកាលពីថ្ងៃសៅរ៍ទី២១កញ្ញា។

ប៉ូលិសជាង ៧.០០០ នាក់ត្រូវបានដាក់ពង្រាយសម្រាប់ការប្រមូលផ្តុំតវ៉ាកាលពីថ្ងៃសៅរ៍ ដោយសារបារម្ភថាក្រុមបាតុករអាវកាក់ពណ៌លឿងអាចនឹងព្យាយាមជ្រៀតចូលក្បួនប្រឆាំងនឹងបម្រែប្រួលអាកាសធាតុ ដែលគេបានគ្រោងធ្វើផងដែរនារសៀលថ្ងៃសៅរ៍។

នៅព្រឹកថ្ងៃសៅរ៍ ប៉ូលិសប្រឆាំងកុបកម្មបានចាត់វិធានការយ៉ាងលឿនដើម្បីបំបែកហ្វូងមនុស្សនៅជុំវិញផ្លូវ Champs-Elysees ស្ថានីយរថភ្លើង Saint-Lazare និងផ្សារ Madeleine Plaza សុទ្ធសឹងជាកន្លែងដែលការតវ៉ាត្រូវបានហាមឃាត់នៅចុងសប្តាហ៍នេះ។

ក្រុមបាតុករភាគច្រើនមិនបានពាក់អាវកាក់ពណ៌លឿង ដែលជាឈ្មោះរបស់ចលនាតវ៉ានោះទេ ហើយអាជ្ញាធរបាននិយាយថា មនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួន ហើយប៉ុស្តិ៍គ្រប់គ្រងសន្តិសុខចំនួន ៥៩៦ ត្រូវបានដាក់ពង្រាយក្នុងទីក្រុង៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab