ខ្សែប្រយុទ្ធ Bayern Munich កីឡាករ Thomas Muller បានលាតត្រដាងពីអ្វីដែលលោក Pep Guardiola បាននិយាយនៅម៉ោងសម្រាកតង់ទីមួយដើម្បីជួយជំរុញទឹកចិត្តកូនក្រុមក្នុងការវាយបកក្រុម Juventus កាលពីយប់ថ្ងៃពុធ។
ក្រុមយក្សអាល្លឺម៉ង់មួយនេះបានរកគ្រាប់បាល់ដ៏អស្ចារ្យនៅនាទីទី ៩១ ដើម្បីតាមស្មើវិញបន្ទាប់ពីចាញ់ ២-០ ក្នុងទីមួយក្រោមថ្វីជើង Juventus ហើយនៅម៉ោងបន្ថែម ១៥ នាទីពីរដង Bayern បានបន្ថែមពីគ្រាប់ទៀត ធ្វើឱ្យលទ្ធផលទាំងពីរជើងបញ្ចប់ក្រោមលទ្ធផល ៦-៤។
ការលេងដ៏ល្អនេះបាននាំឱ្យវីរៈបុរសអាល្លឺម៉ង់លោក Franz Beckenbauer ដែលជាពិធីករនៅទូរទស្សន៍ Sky លេងសើចថា លោក Guardiola នឹងក្រៀវពួកគេប្រសិនបើពួកគេមិនអាចកែប្រែការប្រកួតនេះ។
នៅពេលត្រូវបានសួរថា តើលោក Franz បានទស្សន៍ទាយត្រូវដែរឬទេ Muller បានទទួលស្គាល់ថា វាពិតជាត្រូវខ្លាំងណាស់។ ខ្សែប្រយុទ្ធរូបនេះបាននិយាយថា "មែនហើយ វាពិតជាស្រដៀង ប៉ុន្តែគាត់ (Guardiola) មិនបាននិយាយ "ក្រៀវ" ទេ គាត់បាននិយាយថា គាត់នឹងកាត់ពងរបស់ពួកយើង"។
Bayern នឹងត្រូវចូលរួមដោយក្រុម Wolfsburg, Real Madrid, Benfica, PSG, Atletico Madrid, Manchester City និង Barcelona នៅថ្ងៃសុក្រនេះ ដើម្បីស្វែងរកថាតើក្រុមណានឹងប្រឈមក្រុមណា៕
