កម្មវិធីកំពុងល្បីមួយអះអាងថា ខួរក្បាលសិប្បនិម្មិតរបស់វាអាចឆ្លើយតបទៅនឹងទឹកមុខរបស់មនុស្ស ដោយប្រាប់នូវចម្លើយដ៏ពិតប្រាកដមួយបាន។
ប៉ុន្ដែអ្នកប្រើប្រាស់បាននិយាយថា រូបភាពដែលពួកគេបានដាក់លើកម្មវិធីនោះបែរជាឆ្លើយថា ពួកគេគឺជាជនល្មើស ជនរើសអើងជាតិសាសន៍ និងជាជនចាប់រំលោភទៅវិញ ដោយកម្មវិធីនេះ ដែលត្រូវបានបង្កើតនៅសាកលវិទ្យាល័យ Princeton University។
ទោះបីជាមានការបកស្រាយពីអ្នកបង្កើតកម្មវិធី ImageNet Roulette ក៏ដោយ ក៏អ្នកលេងជាច្រើនមានខឹងសម្បារ ដែលកម្មវិធីនេះបានឆ្លើយតបនឹងចម្លើយមួយ ដែលរើសអើសជាតិសាសន៍។ កម្មវិធីនេះ អ្នកក៏អាចចូលលេងបានតាមរយៈលីងខាងក្រោមនេះ ImageNet Roulette៕
