ការទន្ទឹងរង់ចាំក្រុមហ៊ុន Apple បញ្ចូលក្តារចុចភាសាខ្មែរបានមកដល់ទីបញ្ចប់! iOS 13 ឥឡូវអាចប្រើក្តារចុចក្រៅវាយអក្សរខ្មែរបានហើយ, អ្នកនិយមប្រើ iPad សម្រាប់ការងារការិយាល័យ ត្រូវចិត្តស្តូក

ការទន្ទឹងរង់ចាំរបស់អ្នកប្រើប្រាស់ផលិតផល Apple ពេលនេះក្លាយជាការពិតហើយ។ ប្រព័ន្ធប្រតិបត្តិការថ្មី iOS 13 បានបញ្ជូលក្ដារចុចខ្មែរមកស្រាប់ ដែលអ្នកប្រើប្រាស់ជាច្រើនធ្លាប់បានស្នើ Apple ឱ្យភ្ជាប់ក្ដារចុចខ្មែរជាយូរមកហើយ។

iOS 13 បានភ្ជាប់ជាមួយនឹង Dark Mode ដែលជួយការបន្ថយការស៊ីថ្មរបស់ទូរស័ព្ទ និងបានបន្ថែមក្ដារចុចចំនួនជាង ៣០ ទៀត។ អ្នកធ្វើការការរិយាល័យ ដែលពេញនិយមប្រើ iPhone ឬ iPad ក្នុងការធ្វើការងារផ្ទាល់ខ្លួន ពេលនេះនឹងមានការងាយស្រួលក្នុងការវាយជាមួយនឹងក្ដារចុចពីក្រៅបាន។

ក្នុង iOS 13 ក៏នៅមានការអាប់ដេតមុខងារជាច្រើនទៀតរួមមាន ការច្នែរូបភាព, ការវាយអក្សររហ័សលើអេក្រង់, កម្មវិធី Find My iPhone ដែលអនុញ្ញាតឱ្យអ្នកស្វែងរកទូរស័ព្ទដែលបាត់ ឬចោរលួច ដោយមិនចាំបាច់ទូរស័ព្ទនោះមានអ៊ីធឺណេត, លេងក្បាលហ្គេម ​PS4 ដោយបញ្ជាវាលើទូរស័ព្ទដៃ និងមុខងារជាច្រើនទៀត ។

សម្រាប់ទូរស័ព្ទដៃ iPhone ជំនាន់ត្រឹម iPhone SE ឡើងនឹងមានការអាប់ដេត iOS 13 ចាប់ពីថ្ងៃទី ២១ កញ្ញាតទៅ ចំណែកឯ iPad នឹងមកដល់នៅថ្ងៃទី ៣០ កញ្ញាខាងមុខនេះ៕

adverise with khmeread
tiger
Loading ad ...