ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌសែនសុខ

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក។ 

ប៉ូលិសជនសង្ស័យ ឈ្មោះ ឡេង ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សម្ភារៈដកហូត ក្រាមសថ្លា០១កូនថង់ធំ, ជញ្ជីងថ្លឹង០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...