adverise with khmeread 1

​លោក Mourinho៖ វា​ពិតជា​ងាយស្រួល​ដើម្បី​ឈ្នះ Champions League ជាមួយ Messi

​    ​លោក Jose Mourinho បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ BT Sport ដែល​គាត់​បាន​បញ្ចេញយោបល់​ចំពោះ​ភាពខុសគ្នា​រវាង មាន Leo Messi ក្នុង​ក្រុម​របស់​អ្នក​និង​ប្រកួត​តទល់​ជាមួយ​គាត់​នៅពេល​និយាយ​ដល់​ការ​ប្រជែង​ពាន​យកពាន Champions League​។​

​    ​គាត់​បាន​និយាយថា "Messi បានឈ្នះ​ពាន Champions League ជាមួយ​គ្រូ​បីនាក់​ផ្សេងគ្នា​។ ខ្ញុំ​គិតថា វា​ពិតជា​ងាយស្រួល​ដើម្បី​ឈ្នះ​ការប្រកួត​ជាមួយ​គាត់​ជាជាង​តទល់​នឹង​ក្រុម​របស់គាត់​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​ជា​គ្រូ​បាល់ទាត់​ម្នាក់ ខ្ញុំ​ដឹងថា ពេលខ្លះ​មនុស្ស​គិតថា ការលេង​ជា​លក្ខណៈ​បុគ្គល​វា​សំខាន់​ជាង​លេង​ជា​ក្រុម​។ ខ្ញុំ​នៅតែ​គិតថា​ការលេង​ជា​ក្រុម​នៅតែ​សំខាន់​ជាង​អ្វី​ទាំងអស់ ប៉ុន្តែ​ជាក់ស្តែង​គឺថា វា​នៅតែមាន​កីឡាករ​ខ្លះ​ដែល​អាចធ្វើ​ឱ្យមាន​ភាពខុស​គ្នា​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់