មិត្តសម្លាញ់ស្លាប់រស់ពីរនាក់បានឈានដល់ផ្លូវបំបែក​ បន្ទាប់ពីប្រេីហិង្សា

កណ្តាល​ ៖​ មិត្តសម្លាញ់ស្លាប់រស់ពីរនាក់បានឈានដល់ផ្លូវបំបែក​ បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នាហេីយប្រើហិង្សាដោយចេតនា ហេីយគំរាមថានឹងសម្លាប់ កេីតឡេីងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង ៣០នាទី នៅចំណុចកើតហេតុផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ទ្រី សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ដូរ ។ចំណែកជនសង្ស័យឈ្មោះ កែវ សេរីរ័ត្ន  ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗ ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរចិញ្ចឹមមាន់ (ឃាត់ខ្លួន)។វត្ថុតាងចាប់យក៖ ១-ជញ្ជីង ចំនួន ០១ , ២-មួកសុវត្ថិភាព ចំនួន ០១ ,៣-ដុំថ្ម ០១ដុំ ,៤-កាបូបយួរ ចំនួន ០១ និងកាបូបដាក់លុយ ០១ ,៥-ទូរស័ព្ទដៃ ម៉ាក Sony Ericson ចំនួន ០១គ្រឿង ,៦-ប្រាក់រៀល ចំនួន ២៥០០០៛ និងប្រាក់ដុល្លារ ចំនួន ២$។

ប៉ូលិសបន្តថា​ រយៈកាលកន្លងមកជនរងគ្រោះ ទ្រី សារ៉ន និងជនសង្ស័យ កែវ សេរីរ័ត្ន គឺជាមិត្តភក្ដិជិតស្និតនឹងគ្នា ធ្លាប់ស្នាក់នៅផ្ទះជាមួយគ្នាទៀតផង តែពុំដែលមានទំនាស់អ្វីនិងគ្នាទេ ។ លុះនៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា ១១ និង ១០នាទី ជនសង្ស័យ កែវ សេរីរ័ត្ន បានជិះម៉ូតូចូលមកដល់ក្នុងផ្ទះ ទ្រី សារ៉ន រួចបានកម្មង់ទិញសាច់គោរបស់ជនរងគ្រោះ តែជនរងគ្រោះពុំទទួលទេដោយសារតែឈ្មោះ កែវ សេរីរ័ត្ន ធ្លាប់ ជំពាក់ប្រាក់ខ្លួនពុំទាន់សងអស់នៅឡើយ។ 

ពេលនោះ ពួកគេក៏បានទាក់ពាក្យសម្ដីគ្នា ទៅវិញទៅមក រួចជនសង្ស័យ បានរត់ទៅយកកាំបិតចុងស្រួចនៅលើគ្រែក្បែរម៉ូតូរបស់ខ្លួន មកដេញចាក់ឈ្មោះ  ទ្រី សារ៉ន តែពុំត្រូវ រួចបានយកដុំថ្ម និងមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះត្រូវចំដៃ បន្ទាប់មកជនរងគ្រោះ បានទូរស័ព្ទប្រាប់ប្រពន្ធឈ្មោះ យ៉ុន បូរី ពីរឿងហេតុនេះ ។ 

បន្តិចក្រោយមកប្រពន្ធរបស់ជនរងគ្រោះ បានមកដល់ រួមជាមួយអ្នកជិតខាងជាច្រើននាក់ចូលមកឃាត់ តែជនសង្ស័យពុំស្ដាប់ឡើយ ហើយជនសង្ស័យរូបនេះ បានជិះម៉ូតូទៅឈប់មុខផ្ទះ ហើយបានស្រែកគំរាមសម្លាប់ប្រពន្ធជនរងគ្រោះទៀត បើសិនណាហ៊ានយកទូរស័ព្ទថតរូបខ្លួន រួចហើយជនសង្ស័យបានយកដុំប៊ូល(ដែក) ចេញពីកែបម៉ូតូរុំជាមួយក្រម៉ាពោះគោ បោកទៅលើតុ និងជញ្ជាំងផ្ទះជនរងគ្រោះ បណ្ដាលឱ្យធ្លាក់បែកជញ្ជីងថ្លឹងសាច់គោ ចំនួន ០១ ហើយបានស្រែកគំរាមថាជាគ្រាប់បែក និងបានគំរាមថានិងសម្លាប់ប្រពន្ធ កូន ជនរងគ្រោះចោល រួចក៏បានជិះម៉ូតូចេញទៅតែម្ដង ។ 

បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី ឱ្យជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានបណ្ដឹងភ្លាម កម្លាំងប៉ូលិសប៉ុស្ដិ៍ បានសហការជាមួយជំនាញស្រុក ចុះធ្វេីការស្រាវជ្រាវរហូតបាននាំខ្លួនជនសង្ស័យ កែវ សេរីរ័ត្ន បាននៅព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល មកកាន់អធិការដ្ឋានស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab