អ៊ីរ៉ង់ព្រមានកងកម្លាំងបរទេសឱ្យនៅឆ្ងាយពីឈូងសមុទ្រពែក្ស បែបឌឺដងដាក់ឱ្យអាមេរិក

ប្រធានាធិបតីអ៊ីរ៉ង់បានព្រមានថា កងកម្លាំងទ័ពបរទេសកំពុងគំរាមកំហែងសន្តិសុខឈូងសមុទ្រពែក្ស បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងដាក់ពង្រាយទ័ពទៅកាន់តំបន់ឈូងសមុទ្រមួយនេះ។ នេះយោងតាម BBC សរសេរកាលពីថ្ងៃអាទិត្យទី២២កញ្ញា។

លោក Hassan Rouhani បាននិយាយថា កងកម្លាំងទ័ពបរទេសតែងតែនាំមកនូវ "ក្តីឈឺចាប់និងក្តីវេទនា" ហើយមិនគួរឱ្យយកមកប្រើនៅក្នុង "ការប្រណាំងប្រជែងសព្វាវុធនោះឡើយ"។

សហរដ្ឋអាមេរិកកំពុងបញ្ជូនកងទ័ពបន្ថែមទៀតទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពីមានការវាយប្រហារទៅលើទីតាំងប្រេងរបស់ប្រទេសមួយនេះ ដែលប្រទេសទាំងពីរបានទម្លាក់កំហុសទៅលើអ៊ីរ៉ង់។

លោក Rouhani ក៏បាននិយាយផងដែរថា អ៊ីរ៉ង់នឹងបង្ហាញគំនិតផ្តួចផ្តើមអំពីសន្ធិសញ្ញាសន្តិភាពថ្មីនៅឈូងសមុទ្រពែក្សនៅឯអង្គការសហប្រជាជាតិនៅក្នុងប៉ុន្មានថ្ងៃខាងមុខ។

នៅក្នុងឆ្នាំនេះមានភាពតានតឹងជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងមួយ ដែលមានគោលបំណងរឹតត្បិតសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab