ហាងកាហ្វេមួយនៅជប៉ុនលក់កាហ្វេមួយកែវតម្លៃជិត១០០០ដុល្លារ ដែលហាងនោះមានតែមួយគត់លើពិភពលោក

ហាងកាហ្វេឈ្មោះ The Munch ក្នុងទីក្រុង Osaka ប្រទេសជប៉ុន ប្រហែលជាកន្លែងលក់កាហ្វែតែមួយគត់នៅលើពិភពលោក ដែលអ្នកអាចពិសាកាហ្វេកិនចេញពីគ្រាប់កាហ្វេស្រស់អាយុ ២២ ឆ្នាំ។ ប៉ុន្ដែលុះត្រាតែអ្នកមានលទ្ធភាពគ្រប់គ្រាន់ទើបអាចពិសាកាហ្វេតម្លៃ ៩១៤ ដុល្លារក្នុងមួយនេះបាន។

សាច់រឿងរបស់កាហ្វេថ្លៃបំផុតនៅលើពិភពលោកបានចាប់ផ្តើមជាច្រើនទសវត្សរ៍មកហើយ។ លោក Kanji Tanaka ដែលជាម្ចាស់និងជាបុគ្គលិកតែមួយគត់របស់ហាង The​ Münch បានប្រើកាហ្វេទឹកកកប្រភេទមួយនៅក្នុងទូទឹកកកដូច្នេះគាត់អាចបម្រើវាដល់អតិថិជនភ្លាមៗបាន តែនៅពេលមួយគត់គាត់ភ្លេចកាហ្វេមួយកែវនៅក្នុងទូទឹកកកអស់រយៈពេលជាងកន្លះឆ្នាំ។ គាត់មិនអាចយកកាហ្វេនោះលក់ឱ្យភ្ញៀវ  ប៉ុន្តែមុននឹងបោះចោល គាត់បានសម្រេចចិត្តយកមកភ្លក្ស ហើយមើលថាតើវាមានរសជាតិយ៉ាងណា។ គួរឱ្យភ្ញាក់ផ្អើលកាហ្វេនៅតែល្អ ហើយទទួលបានរសជាតិពិសេសថែមទៀតផង។

នៅពេលនោះគាត់បានរកឃើញថាកាហ្វេអាយុរាប់ខែរបស់គាត់នៅតែអាចផឹកបាន ។ ធុងឈើតែងត្រូវគេនិយាយថាជាវិធីដ៏ល្អមួយដើម្បីធ្វើឱ្យរសជាតិស្រាថោកឆ្ងាញ់ជាងមុន ហើយលោក Tanaka បានឆ្ងល់ថាតើពួកគេអាចធ្វើអ្វីបានសម្រាប់កាហ្វេរបស់គាត់។ គាត់ក៏ដាក់កាហ្វេដែលគាត់បានភ្លេចនៅក្នុងទូទឹកកកក្នុងធុងឈើទាំងនោះ ហើយទុកឱ្យវាមានអាយុកាល ១០ ឆ្នាំ។ នៅពេលគាត់ភ្លក្សវាមួយទសវត្សរ៍ក្រោយមកវាកាន់តែផ្អែមស្ទើរតែដូចស៊ីរ៉ូ។

ដូច្នេះ Tanaka បានចាប់ផ្តើមប្រើគ្រាប់កាហ្វេឆៅដែលមានអាយុ ២០ ឆ្នាំដោយកិនវាខ្លួនគាត់ ហើយទីបំផុតផលិតបានកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដោយប្រើប្រព័ន្ធ Nel Drip។ ជាទូទៅគាត់ដាក់កន្លែងកាហ្វេចូលទៅក្នុងចម្រោះហើយចាក់ទឹកក្តៅលើវា។ មានតែគាត់ទេដែលមានវិធីផ្ទាល់ខ្លួននេះ។

ម្ចាស់ហាង The Münch ចាក់ទឹកចូលក្នុងកាហ្វេយ៉ាងយឺតរហូតដល់ត្រូវចំណាយពេល ៣០ នាទីទើបទឹកកាហ្វេដំណក់ដំបូងស្រក់ចូលតម្រង។ លោកអះអាងថាតាមវិធីនេះ កាហ្វេចំហុយនាំមកនូវក្លិនក្រអូបនិងភាពផ្អែមព្រមទាំងបំបាត់ភាពល្វីងខ្លះៗផងដែរ។ បន្ទាប់មកភេសជ្ជៈត្រូវបានរក្សាទុកនៅក្នុងធុងឈើតូចៗទាំងនោះ ដែល Tanaka បានប្រើប្រាស់អស់ជាច្រើនទសវត្សរ៍មកហើយ៕

 

adverise with khmeread
tiger
Loading ad ...