បុរសជនជាតិចិនបើករថយន្ត PAJERO បុកក្បាលថ្មពុះចែកទ្រូងផ្លូវខ្ទាត១កង់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់និងអ្នករួមដំណើរម្នាក់ទៀតបានបើករថយន្តPAJEROមួយគ្រឿងបោះពួយយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូវផ្លូវបាក់អស់១កង់ ហើយព្យាយាមបើករថយន្តគេចពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចឃាត់បានរថយន្តនិងអ្នកបើកបរមកសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជាជនជាតិចិន រួមដំណើរដោយបុរសម្នាក់ទៀត បានបើករថយន្តម៉ាក PAJERO មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2P-8738 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់ចំនួន១កង់។  ឯរថយន្តបង្ករងការខូចខាតកាងខាងមុខ ហើយព្យាយាមបើកគេចខ្លួនបានប្រហែល២០០ម៉ែត្រ ត្រូវសមត្ថកិច្ចឃាត់ជាប់ ។

 ក្នុងហេតុការណ៍ថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឱ្យផ្ទុះឆេះឬមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិរដ្ឋ និងរថយន្តបង្កតែប៉ុណ្ណោះ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរពណ៌ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab