រថយន្តម៉ាកហាយឡែនឌ័រ ពន្លះទ្រូងផ្លូវបាក់អស់១កង់ ហើយក្រឡាប់ផ្ងារកង់ច្រង៉ាង

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង ហើយជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ឯរថយន្តបានក្រឡាប់ផ្ងារកង់ច្រង៉ាង កើតឡើងកាលពីវេលាម៉ោង១០ និង ២០នាទីយប់ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលគាត់នៅកន្លែងកើតហេតុ និងឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេរថយន្តបង្កម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-8224 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរមិនទាន់ស្គាល់ឈ្មោះ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន។ 

ខណៈមកដល់ចំណុចកើតហេតុទំនងម្ចាស់ស្រវឹងស្រាបានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ។ ឯរថយន្តបង្កបានក្រឡាប់ផ្ងារកង់មួយចំហៀងរងការខូចខាត។ តែក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យរថយន្តផ្ទុះឆេះឬមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តបង្ក និងរបាំងថ្មតែប៉ុណ្ណោះ ។

ក្រោយកើតហេតុគេឃើញវត្តមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅខាងជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ភ្នំពេញដើម្បីដោះស្រាយតាមច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab