រថយន្ត Range Rover បុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តដាច់កាឡេកង់មុខនិងខ្ទេចកាង

ភ្នំពេញ ៖ ជនជាតិចិនមួយក្រុមធ្វើដំណើរដោយរថយន្តស៊េរីទំនើបម៉ាកRange Rover មួយគ្រឿង ហើយជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ធ្វើឱ្យរថយន្តបង្កដាច់កាឡែកង់មុខ និងខ្ទេចកាង កាលពីវេលាម៉ោង១២ និង ១០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១៨២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ 

 យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ និងឃើញហេតុនេះបានប្រាប់ឱ្យដឹងថា ដំបូងរថយន្តបង្កស៊េរីទំនើបម៉ាក Range Rover ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-6299 បើកបរដោយជនជាតិចិន រួមដំណើរដោយជនជាតិដូចគ្នាមានប្រុសមានស្រី៥នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ 

 ខណៈមកដល់ចំណុចកើតហេតុមានការធ្វេសប្រហែស ក៏ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់អស់១កង់ រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេង រួមទាំងខ្ទេចកាងហើយនឹងផ្ទុះពោងសុរត្ថិភាព បែកកញ្ចក់រងការខូចខាតយ៉ាងដំណំ ។ សំណាងល្អដែរដែលហេតុការណ៍នេះមិនបណ្ដាលឱ្យផ្ទុះឆេះឬមានអ្នកណាម្នាក់រងរបួស ឬក៏ស្លាប់នោះទេ។

ក្រោយពេលកើតហេតុភ្លាមៗ ជនជាតិចិនទាំងនោះបានព្យាយាមគេចចេញពីកន្លែងកើតហេតុបាត់អស់ ដោយបន្សល់ទុករថយន្តបង្កឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab