Luis Suarez: Barcelona កំពុងប្រឈមមុខនឹងរដូវកាលដ៏លំបាក

        ខ្សែប្រយុទ្ធ​ Luis Suarez បានសារភាព​ថា ក្លឹប​ Barcelona កំពុងប្រឈម​មុខ​នឹង​រដូវកាលដ៏លំបាក​ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Grananda ២-០ ។

        ​ក្រុម Granada បានឡើង​មក​ឈរនៅលើ​កំពូល​តារាង​ក្របខណ្ឌ La Liga បន្ទាប់ពីកីឡាករ Ramon Azeez និង Alvaro Vadillo រកបានគ្រាប់បាល់ម្នាក់មួយគ្រាប់នៅ​តង់ទី​១និង​តង់ទី​២។

        Suarez បាន​និយាយថា “វាគឺជា​បរាជ័យ​ដ៏គួរ​ឲ្យ​បារម្ភ។ ជា​បរាជ័យ​មួយ​ដ៏ឈឺចាប់។ ជា​បរាជ័យដែល​ត្រូវ​ពិនិត្យ​មើល​ ពីព្រោះ​មាន​រឿងជា​ច្រើន​ដែល​យើង​ត្រូវ​ពង្រឹង”។

        ខ្សែប្រយុទ្ធរូបនេះបានបន្តថា “​មាន​ដំណើរទៅមុខ​វែង​ឆ្ងាយ​ទៀត​ ប៉ុន្តែ​ទាំងនេះគឺជា​ការប្រកួត​ដែល​ជួយ​ឲ្យ​អ្នក​ឈ្នះ​ពាន។ យើង​ត្រូវ​តែ​ច្បាស់​ជាង​នេះ​ ប្រសិនបើ​យើង​ចង់​ឈ្នះ​ពាន​ជើង​ឯក​លីក​។ ប៉ុន្តែយើងកំពុងប្រឈមនឹងរដូវកាល​ដ៏តឹងតែង”។

ក្រុម Barcelona មិនទាន់​ស្គាល់ពាក្យថា ឈ្នះ​នៅឡើយ​ទេ​ក្នុង​បួន​ប្រកួត​នៅក្រៅទឹកដី​នៅរដូវកាល​នេះ។​ ក្រុម​ការពារតំណែងជើង​ឯក​ La Liga ដែលបាន​​ដាក់ឲ្យកីឡាករកំពូល​ Lionel Messi នៅអង្គុយ​មើល​នោះ មាន​គម្លាត​៣ពិន្ទុ​ បន្ទាប់ពី​ចាញ់​ពីរក្នុង​ចំណោម​៥​ប្រកួត​ដំបូង​របស់ខ្លួន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab