ឃាត់ជន​សង្ស័យ​៣នាក់​ ពាក់​ព័ន្ធ​ករណី​គ្រឿងញៀននៅ​​ស្រុក​គងពិសី​

កំពង់ស្ពឺ ៖​ កម្លាំងប៉ូលិសស្រុកគងពិសី បានប​ង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន៣នាក់ កាលពីថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០១៩ វេលា​ម៉ោ​ង៤និង១០​នាទីល្ងាច នៅចំណុចភូមិអង្រ្គង ឃុំអង្គពពេល​ ស្រុ​កគងពិសី ខេត្តកំពង់ស្ពឺ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ៣នាក់រួមមាន​ ១-ឈ្មោះ ដោក រ៉ាម៉ន ភេទ ប្រុស អាយុ ៣០ឆ្នាំ ,
២-ឈ្មោះ សើន សីហា ភេទ ប្រុស អាយុ ១៩ឆ្នាំ ទាំង២នាក់នៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគង​ពិសី និង ៣-ឈ្មោះ ឈិន សុហេង ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុ​កគងពិសី ។

ប៉ូលិសដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៦កញ្ចប់ (១០តូច និង ៦មធ្យម), ជញ្ជីងថ្លឹងគ្រឿងញៀន ១ ប្រភេទ​អេឡិចត្រូនិក​ , ទូរស័ព្ទដៃ ២ គ្រឿង​ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។  តាមចម្លើយបឋម​មុខស​ញ្ញា​សង្ស័យ​បានទទួលស្គាល់ថាថ្នាំ​ញៀនរួម​និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ គឺជា​របស់គេពិតប្រា​ក​ដមែន។ 

បច្ចុប្បន្ន​ជនសង្ស័យ​ រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​ស្រុក​បានបញ្ជូន​មកការិយាល័យប្រឆាំងគ្រឿង​ញៀនខេត្ដ​ កសាងសំណុំរឿងចាត់ការតាមនីតិវិ​ធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab