ឃាត់ចោរលួចគ្រឿងអលង្ការនិងលុយរាប់លានរៀលនៅស្រុកមោងឫស្សី

បាត់ដំបង​ ៖​ មានករណីចោរលួចទ្រព្យសម្បត្តិមួយចំនួនបានកើតឡើងក្នុងលំនៅដ្ឋានរបស់ស្ត្រីរងគ្រោះម្នាក់ ក្នុងពេលដែលជនរងគ្រោះមិននៅផ្ទះ​ កើតឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១​៩ ក្នុងចន្លោះពីម៉ោង៨ព្រឹកទៅដល់ម៉ោង ១១ថ្ងៃត្រង់នៅក្រុមទី១ ភូមិ​អង្គ្រង ឃុំជ្រៃស្រុកមោងឫស្សី​ ក្រោយមួយថ្ងៃត្រូវបានប៉ូលិសស្រុកចាប់ខ្លួនជនសង្ស័យម្នាក់និងរឹបអូសវត្ថុតាងមួយចំនួន។ 

​ជនរងគ្រោះឈ្មោះ ឆន ខ្លឹង ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅក្រុមទី០១ ភូមិ​អង្គ្រង ឃុំជ្រៃស្រុកមោងឫស្សី បានដាក់ពាក្យបណ្តឹងដល់ប៉ូលិឱ្យជួយស្រាវជ្រាវ​ ដោយបានរៀបរាប់ថា​ ជនសង្ស័យមិនស្គាល់អត្ត​សញ្ញាណបាន​លួចយកទ្រព្យសម្បត្តិពីក្នុងលំនៅដ្ឋានដែលក្នុងនោះមាន«ខ្សែកមាសមួយខ្សែទម្ងន់ ០២តម្លឹង ០៧ជី, ខ្សែដៃមួយខ្សែទម្ងន់០១ដំឡឹង, ប្រាក់រៀលចំនួន ១៣,០០០,០០០ រៀល (ដប់បីលានរៀល)»។

ប៉ូលិសនិយាយថា​ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍រដ្ឋបាល ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អំពីករណីចោរចូលលួចយកទ្រព្យសម្បត្តិខាងលើនេះ ។ 

ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម លោកវរសេ​នីយ៍ត្រី ស គឹមឡុង អធិការប៉ូលិសស្រុកមោងឫស្សី បានដឹកនាំធ្វើការស្រាវជ្រាវជាបន្ទាន់  និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសា​លា​ដំបូងខេត្តបាត់ដំបងផងនោះ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៩ ដដែលនេះ ប៉ូលិស​បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ឈ្មោះ ឈ្មោះ ទិត តយ ភេទប្រុស អាយុ ៣០ ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើដើម្បីធ្វើការ​ស្រាវជ្រាវ ។

 ឆ្លងតាមរយៈនៃការស្រាវជ្រាវ ជន​សង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលើពិតប្រាដកមែន ។

លោកវរសេនីយ៍ត្រី ស គឹមឡុង អធិការស្រុកមោងឫស្សី បានបញ្ជាក់ថា​ នៅថ្ងៃកើ​តហេតុជនរងគ្រោះមិននៅផ្ទះទេ មានតែឳពុក ម្តាយចាស់ៗនៅទីនោះដោយសារខ្លួនទៅធ្វើ​ស្រែ​បាត់។ ដោយឃើញស្ថានភាពអំណោយ​ផលជនសង្ស័យខាងលើបានចូលទៅលួចយក​ទ្រព្យសម្បត្តិដែលម្ចាស់ទុកនៅក្នុងទូយកទៅ​បាត់ ។ 

លុះម្ចាស់វិលត្រឡប់មកវិញទើបដឹងថា ទ្រព្យសម្បត្តិដែលទុកនៅក្នុងទូត្រូវជនសង្ស័យលួចយកទៅបាត់  ។ ប៉ុន្តែជនរងគ្រោះមិនបានរាយការណ៍ឬប្តឹងប៉ូលិសភ្លាមៗទេរហូតដ​ល់ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៩ ទើបសម្រេចចិត្តប្តឹងទៅប៉ូលិសមូលដ្ឋាន និងបានធ្វើការស្រាជ្រាវភ្លាមៗរហូតសម្រេចឃាត់ខ្លួនជន​សង្ស័យខាងលើព្រមទាំងដកហូតបានសម្ភារៈភស្តុតាងរួមមានខ្សែកមាសមួយខ្សែទម្ងន់ ០២តម្លឹង ០៧ជី, ខ្សែដៃមួយខ្សែទម្ងន់០១ដំឡឹង, ប្រាក់រៀលចំនួននៅសល់តែ៨,០០០,០០០ រៀល (ប្រាំបីលានរៀល) ទេព្រោះជនសង្ស័យយកទៅចាយវាយ និងសងថ្លៃជំពាក់គេអស់មួយចំនួនហើយ ។

ជនសង្ស័យរូបនេះនឹងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តទៅកាន់ តុលាការខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab