មីងឡើងលើផ្ទះមួយភ្លែតបាត់ក្មួយ, ព្រឹកឡើងឃើញក្មួយស្លាប់ក្នុងទឹកក្បែរផ្ទះ

កណ្ដាល​ ៖​ កុមារាអាយុជាងមួយឆ្នាំម្នាក់ បានបាត់ពីផ្ទះអស់រយៈពេលមួយយប់ដោយពុំដឹងទៅណា លុះព្រឹកឡើង ស្រាប់តែឃើញស្លាប់នៅក្នុងទឹកក្បែរផ្ទះ មានជម្រៅជាងមួយម៉ែត្របង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចដីឡូត៍លិចទឹកមួយកន្លែង ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា កុមារារងគ្រោះឈ្មោះ ស៊ិន វិរៈ អាយុ១ឆ្នាំ ៨ខែ សញ្ជាតិខ្មែរ ស្នាក់នៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានឪពុកឈ្មោះ ស៊ិន រឿន អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានស្រុកកំណើតភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

តាមការបំភ្លឺរបស់ឈ្មោះ ស៊ិន រឿន ជាឪពុកក្មេងប្រុសរងគ្រោះថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីកូនរបស់គាត់ បាននៅបន្ទប់ជួលខាងក្រោមជាមួយឈ្មោះ ហឿន លក្ខិណា ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាមីងកុមារារងគ្រោះហេីយគាត់នៅជាន់ខាងលើ ។ ខណៈនោះឈ្មោះ ហឿន លក្ខណា ដែលត្រូវជាមីង បានបិទទ្វារ ដោយទុកក្មួយដែលត្រូវជាកូនខ្លួននៅក្នុងបន្ទប់ ហើយឡើងទៅជាន់លើ ។ ពេលចុះមកវិញ មិនឃើញកុមាររងគ្រោះនៅក្នុងផ្ទះ ក៏នាំគ្នាដើររក តែរកមិនឃើញ ។ លុះមកដល់ថ្ងៃទី២២ ខែឆ្នាំដដែល ក៏នាំគ្នាដើររកម្ដងទៀត ស្រាប់តែឃើញលង់ទឹកក្បែរផ្ទះជួលស្លាប់បាត់ទៅហើយ ។ 

បន្ទាប់ពីប៉ូលិសមូលដ្ឋានទទួលបានព័ត៌មានខាងលើ ក៏រាយការណ៍បន្ដទៅប៉ូលិសផ្នែកជំនាញស្រុក ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ,លោកគ្រូពេទ្យ ,មេភូមិ និងបងប្អូននៃក្មេងប្រុសរងគ្រោះ រួចធ្វើការពិនិត្យបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។

ក្រោយពីធ្វើការពិនិត្យរួច សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានប៉ូលិសប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab